ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើគូលែន ឃុបឃិតគ្នាលក់ឈើប្រណីតដែលនគរបាលចាប់បាន

ចែករំលែក៖

ខេត្ដព្រះវិហារ ៖ ឈើប្រណីតលេខ១ ប្រភេទសុក្រំចំនួន៨០កំណាត់ ដែល មន្ដ្រីនគរបាលចាប់ដកហូតបានពីឈ្មួញទុច្ចរិតហើយប្រគល់ឱ្យមន្ដ្រីរដ្ឋបាលព្រៃ ឈើគូលែន ដែលមានលោកឃាន ចាយ ជានាយក និងលោកពេជ្រ បូរិន ជានាយ រង បែរជាអ្នកទាំង២នាក់នេះបានឃុប ឃិតគ្នាលក់យកប្រាក់មកធ្វើជាប្រយោជន៍សួនតួទៅវិញ ។

ឈើប្រណីតប្រភេទលេខ១ប្រភេទសុក្រំ ចំនួន៨០កំណាត់ដែលមានមុខកាត់ពី ២៥-៥០សង់ទីម៉ែត្រ និងមានកម្រាស់ ១តឹក ប្រវែង២ម៉ែត្រ សរុបទាំងអស់ មានប្រមាណ៧ម៉ែត្រគូបដែលក្រុម សមត្ថកិច្ចចម្រុះជំនាញព្រៃឈើបាន សហការគ្នាចាប់ដកហូតបានពីឈ្មួញ ម្នាក់ឈ្មោះផិត ណាក់ កាលពីខែមុន ។ បន្ទាប់ពីចាប់ឈើទាំងនោះហើយកម្លាំងបានប្រគល់ឱ្យសង្កាត់រដ្ឋបាលព្រៃឈើគូ លែនរក្សាទុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ផ្ទុយទៅវិញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ គេបែរជាលេចឮ ថា លោកឃាន ចាយ និងលោក ពេជ្រ បូរិន ដែលជានាយក និងនាយករង សង្កាត់រដ្ឋបាលព្រៃឈើគូលែនេះឃុបឃិតគ្នាលួចយកឈើប្រណីតទាំងនេះទៅលក់យកប្រាក់មកធ្វើជាប្រយោជន៍សួនតួ ទៅវិញ ។

ប្រភពពីមន្ដ្រីបរិស្ថានម្នាក់ដែល បានចូលរួមប្រតិបត្ដិការណចាប់ឈើ ពីឈ្មួញទុច្ចរិតនោះបាននិយាយថា នេះ ជារឿងអាស្រូវដែលគួរឱ្យអស់សំណើច បន្ដិច និងគួរឱ្យខឹងបន្ដិច ។ លោកថា កម្លាំងនគរបាលចម្រុះមានសមត្ថកិច្ច ទាំងមន្ដ្រីបរិស្ថាន និងមន្ដ្រីរដ្ឋបាលព្រៃ ឈើជាច្រើននាក់បាននាំគ្នាស្រវាស្រទេញ ដើម្បីចាប់ និងទប់ស្កាត់បទល្មើសឈើ ខុសច្បាប់ក្នុងមូលដ្ឋានដែលក្រុមឈ្មួញ បានលួចដឹក ឬលាក់ទុកនោះក្នុងគោល បំណងទប់ស្កាប់កុំឱ្យមានបទល្មើល ព្រៃឈើ ។ លើសពីនេះទៀតកាលពីខែមុន ក្រុមលោកបានសហការគ្នាចុះចាប់ឈើពីឈ្មួញម្នាក់ឈ្មោះផិត ណាក់ ប្រមាណ៧ ម៉ែត្រគូបដែលបានលាក់ទុកក្នុងគុម្ពចេក និងគុម្ពោតព្រៃទម្រាំតែរកឃើញហើយ ចាប់បានចំណាយកម្លាំងមិនតិចទេ ។ តែ បែរជាត្រូវជនទាំង២នាក់ដែលគេខំទុក ចិត្ដថា ជាអ្នកជំនាញប្រគល់ឈើឱ្យរក្សា ទុក បែរជាពួកគេលួចយកទៅលក់ធ្វើ មិនដឹងទៅវិញ ។

ទាក់ទិននឹងការចោទប្រកាន់នេះ នគរវត្ដមិនអាចទាក់ទងសុំការបំភ្លឺបាន ទេ ពីលោកឃាន ចាយ និងលោកពេជ្រ បូរិន ដើម្បីឱ្យបំភ្លឺរឿងនេះ នៅព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ៕ វិបុល

A1


ចែករំលែក៖