ព័ត៌មានទាន់ហេតុការណ៍៖

សង្វៀនជល់មាន់, វង់បៀ និងកន្ទុយលេខបើកលេងជាចំហនៅស្រុកពាមជរ

ចែករំលែក៖

ខេត្ដព្រៃវែង ៖ សង្វៀនជល់មាន់ វង់បៀ និងល្បែងកន្ទុយលេខ កំពុងក្លាយ ទៅជាល្បែងដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ស្វាយភ្លោះ ក៏ដូច ជាតំបន់ផ្សេងៗទៀតនៅក្នុងស្រុកពាម ជរ ដោយគ្មានអាជ្ញាធរអើពើចាត់វិធាន ការនោះឡើយ ។

លោក រៀង អុល មេភូមិបង្អែកឃុំ ស្វាយភ្លោះបានឱ្យដឹងថា ប្រជាពលរដ្ឋ នៅក្នុងភូមិរបស់លោកបាននាំគ្នាលេង ល្បែងដូចជាកន្ទុយលេខ បញ្ជល់មាន់ និងបៀជាច្រើនកន្លែង ។ អ្នកខ្លះក៏ជំពាក់ លុយមេកន្ទុយលេខរាប់លានរៀលក៏មាន ហើយអ្នកខ្លះទៀតរត់ចោលផ្ទះសម្បែង ដោយសារល្បែងទាំងនេះក៏មានដែរ ។

ចំពោះមេកន្ទុយលេខធំៗប្រចាំស្រុកពាមជរឈ្មោះ វែន ធូ ប្រពន្ធឈ្មោះជា ងាយ , ឈ្មោះ សាម រតនៈ ប្រពន្ធ ឈ្មោះ ហ៊ុន ម៉ាឡែ និងឈ្មោះចូន ស៊ីចុន ។ មេ ឆ្នោតទាំងអស់នេះមានទីលំនៅស្ថិតនៅផ្សារពាមជរ ។

បើតាមប្រភពបាននិយាយថា មេ កន្ទុយលេខទាំងនេះដាក់ទីតាំងនៅនៅជិត អធិការដ្ឋាននគរបាលស្រុកពាមជរតែ ម្ដង តែគេមិនដែលឃើញអាជ្ញាធរមាន សមត្ថកិច្ចណាម្នាក់បង្ក្រាបនោះឡើយ ។

ជាមួយគ្នានេះក្រុមប្រជាពលរដ្ឋបានសំណូមពរទៅដល់អាជ្ញាធរឃុំ-ស្រុក សូមមេត្ដាយកចិត្ដទុកដាក់បង្ក្រាបល្បែងស៊ីសងទាំងនោះផង ។
ប្រជាពលរដ្ឋនិយាយថា បើមេល្បែង ទាំងនេះមិនបង់ប្រាក់ជូនសមត្ថកិច្ចស្រុកទេនោះគឺមិនអាចដំណើរការលេងដោយសុខសាន្ដបានទេ ។ កន្លែងខ្លះសមត្ថកិច្ចមាន ចំណែកហ៊ុនភាគរយជាមួយមេល្បែងទាំងនោះទៀតផង ។ ដូច្នេះគេមិនអាចបង្ក្រាប វង់ល្បែងបៀ សង្វៀនជល់មាន់ និងទីតាំង កត់កន្ទុយលេខបាន ៕ ហេង នរិន្ទ្រ
001


ចែករំលែក៖