ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបសម្រេចផ្ដល់ជំនួយថវិកាចំនួន៨,៩លានអឺរ៉ូដល់អ.វ.ត.ក.

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាស ព័ត៌មានអង្គជំនុំសម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាបានឱ្យដឹងថា សហភាព អឺរ៉ុបបានសម្រេចផ្ដល់ជំនួយថវិកាថ្មីចំនួន ៨,៩លានអឺរ៉ូជូនដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាអ.វ.ត.ក. សម្រាប់គម្រោងថវិកាឆ្នាំ២០១៥ និង ២០១៦ ។ សម្រាប់ឆ្នាំ២០១៥នេះ សហ ភាពអឺរ៉ុបផ្ដល់វិភាគទានចំនួន២លានអឺរ៉ូ ដល់ភាគីជាតិ និងចំនួន៣,៥លានអឺរ៉ូ ដល់ភាគីអន្ដរជាតិនៃអ.វ.ត.កការបែង ចែកថវិកានៅសល់ចំនួន ៣,៤លានអឺរ៉ូ នឹងត្រូវសម្រេចនៅឆ្នាំ២០១៦ ។

សហភាពអឺរ៉ុបជាម្ចាស់ជំនួយធំមួយ ក្នុងចំណោមម្ចាស់ជំនួយធំៗរបស់ អ.វ.ត.ក. ហើយជាមួយនឹងវិភាគទាន ថ្មីនេះសហភាពអឺរ៉ុបបានផ្ដល់ជំនួយថវិកាសរុបចំនួន១៦,២លានអឺរ៉ូ ចាប់តាំងពី អ.វ.ត.កដំណើរការនៅឆ្នាំ២០០៦ រហូតមកដល់ពេលនេះ ។

លោក ក្រាញ់ តូនី ប្រធានការិយា ល័យរដ្ឋបាលស្ដីទី និងលោក ឃ្នុត រ៉ូ ហ្សិនហក អនុប្រធានការិយាល័យរដ្ឋ បាលនៃអ.វ.ត.ក. បានមានប្រសាសន៍ ថា “ក្នុងនាមអ.វ.ត.ក. យើងខ្ញុំ សូម បង្ហាញការវាយតម្លៃខ្ពស់ចំពោះការ គាំទ្រថវិការបស់សហភាពអឺរ៉ុប ។ ជំនួយ ហិរញ្ញវត្ថុថ្មីនឹងជួយដល់ការងារយុត្ដិធម៌ក្នុងការដឹកនាំយកមកជំនុំជម្រះក្ដីមេ ដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវ ខ្ពស់បំផុត ដែលត្រូវចោទប្រកាន់ថា បានប្រព្រឹត្ដឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងរបបខ្មែរក្រហម” ៕ ហេង សូរិយា

fdsr (1)


ចែករំលែក៖