ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសថៃបញ្ជូនសពពលករខ្មែរពីរនាក់មកកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សាកសពពលករខ្មែរ២ នាក់ត្រូវបានរដ្ឋាភិបាលថៃដឹកតាមរថយន្ដពីប្រទេសថៃយកមកប្រគល់ឱ្យរាជ ដ្ឋាភិបាលកម្ពុជា ដើម្បីប្រគល់ឱ្យសាច់ ញាតិរបស់គេតាមច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែតកាលពីរសៀលថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៥ ។

សាកសពពលករខ្មែរដែលត្រូវភាគី ថៃដឹកយកមកនោះមានឈ្មោះឈឿន សឿន ភេទស្រី អាយុ៣១ឆ្នាំ មានស្រុក កំណើតនៅស្រុកក្រឡាញ់ ខេត្ដសៀមរាប ជាកម្មករចៀរជ័រកៅស៊ូបានស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកនៅលើដងផ្លូវជាតិ ខេត្ដរ៉ាក់យ៉ង ប្រទេសថៃ ។ ចំណែក សាកសពមួយផ្សេងទៀត ឈ្មោះ ភាន់ សុភ័ណ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើត នៅឃុំសឿ ស្រុកមង្គលបុរី ខេត្ដបន្ទាយ មានជ័យបានស្លាប់ដោយគាំងបេះដូង នៅមន្ទីរពេទ្យខេត្ដប៉ាធុមថានី ប្រទេស ថៃ ។

លោក ឈុន ណា មន្ដ្រីការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជាថៃបានឱ្យដឹង នៅថ្ងៃទី២១ ខែសីហាថា សាកសពពលករ ខ្មែរទាំង២នាក់ពិតជាត្រូវបានភាគីថៃដឹកយកមកប្រគល់ឱ្យសាច់ញាតិនៃសពនៅក្នុងបរិវេណវត្ដបាលិលេយ្យស្ថិតក្នុងក្រុងប៉ោយប៉ែតនោះមែន ៕ ហេង នរិន្ទ្រ

fdsr (2)


ចែករំលែក៖