ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តត្បូងឃ្មុំបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជាំ និងកម្លាំងនគរបាលអន្តរាគមន៍ខេត្ត សហការជាមួយកម្លាំងសឹករងស្រុកមេមត់ប្រចាំការតាមគោលដៅ ឃាត់ខ្លួន រួមជាមួយវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនបញ្ជូនទៅតុលាការ ។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកចុងភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មាន ឈ្មោះ ឈាន ជឿន ភេទប្រុស អាយុ២០ឆ្នាំ ទី២ ឈ្មោះអូន ភេទប្រុស អាយុ២០ឆ្នាំ ទី៣ ឈ្មោះ ឡាក់ ខេង ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ម៉ាង ង៉េង ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យទាំងអស់រស់នៅភូមិ លាចលើរ ឃុំជាំ ស្រុកមេមត់ ជាមួយគ្នានេះសមត្ថកិច្ចបានឆែកឆេររកឃើញ ថ្នាំ២កញ្ចប់ធំ១.ធុនកណ្តាល១ ម៉ូតូ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណះ

tbongkhmum (5)

tbongkhmum (8)

tbongkhmum (6)

tbongkhmum (7)

tbongkhmum (4)

tbongkhmum (3)

tbongkhmum (1)


ចែករំលែក៖