ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះអស់ផ្ទះ១ខ្នង និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្ទះធ្វើពីឈើលើ ថ្មក្រោមមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ដោយសារអគ្គិភ័យឆាបឆេះ ខណៈដែលម្ចាស់ផ្ទះអុជធូបនៅថ្ងៃសីល ហើយចុះទៅអង្គុយនៅផ្ទះបាយដោយមិនបានប្រុងប្រយ័ត្ន ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១ថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ផ្ទះគាត់បានអុជធូបបន់ស្រន់នៅលើផ្ទះព្រោះជាថ្ងៃសីលហើយក៏ចុះមកក្រោមផ្ទះរួចដើរទៅផ្ទះបាយដើម្បីធ្វើម្ហូប ។ សាក្សីបន្តថា គាត់បានឃើញផ្សែងហុយចេញពលើផ្ទះរួចក៏ផ្អើលឆោឡោ ដើម្បីហៅឡានទឹកដែរ តែត្រូវបានភ្លើងឆាបឆេះអស់ក្លាយជាផេះផង់ ដោយរថយន្តអគ្គីភ័យមកជួយពន្លត់មិនទាន់ ។

លោកអនុសេនីយ៍ទោស៊ូវ៉ាន់ដេតនាយប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំបានឲ្យដឹងថាហេតុការនេះកើតឡើងដោយសារភ្លើងធូបដែលម្ចាស់ផ្ទះអុជហើយចុះមកផ្ទះបាយមិនបានប្រយ័ត្នក៏ឆាបឆេះតែម្តង។

លោកបន្តថាម្ចាស់ផ្ទះមានឈ្មោះនឹមសឿមភេទប្រុសអាយុ៥៥ឆ្នាំមុខរបរធ្វើស្រែ។លោកបន្តថាទ្រព្យសម្បត្តិខូចខាតរួមមានផ្ទះធ្វើពីឈើលើថ្មក្រោមមួយខ្នងទំហំ៦×៧, លុយចំនួន១ម៉ឺនដុល្លារ , លុយខ្មែរ៤លានរៀល, មាស២ដំឡឹង, ប្លង់ដី១០ច្បាប់ និងសម្ភារៈមួយចំនួនទៀត។

លោកបន្ថែមទៀតថា នៅក្នុងហេតុការណ៍នោះដែរ មិនមាននរណាម្នាក់រងរបួសនោះទេ ហើយក៏មិនមានឆាបឆេះរាលដាលទៅផ្ទះអ្នកជិតខាងនោះដែរ ។ ក្នុងហេតុការណ៍នោះដែរ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលខេត្តសៀមរាបចំនួន២គ្រឿង ៕ ជានិរន្ដរ៍

sireampseap (2)s

sireampseap (1)e

sireampseap (1)b


ចែករំលែក៖