ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញកាយរណ្ដៅដីជម្រៅជាង២០ម៉ែត្រជំនាញអត់ដឹង

ចែករំលែក៖

ខេត្ដសៀមរាបៈ ថ្មីៗនេះឈ្មួញឈ្មោះ តាំងសុគង់បានប្រើអេស្កាវ៉ាទ័រកាយដីមានជម្រៅជ្រៅមើលទៅសន្លឹមចំណែកអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធទទួលបានលាភសក្ការៈពីអាជីវកម្មនេះទើបមើលមិនឃើញ ។

ទីតាំងកាយដីដែលមានជម្រៅជ្រៅ ជិត២០ម៉ែត្រ និងមានទំហំជិត២ហិកតា នេះ ស្ថិតនៅក្រោយប៉ុស្ដិ៍រដ្ឋបាល ឃុំ ត្រញំងធំ ស្រុកប្រាសាទបាគង ខេត្ដ សៀមរាប ។

មន្ដ្រីរ៉ែនិងថាមពលខេត្ដសៀមរាប ម្នាក់បានលួចបង្ហើបថា តាមច្បាប់រ៉ែ និងថាមពលតម្រូវឱ្យអាជីវកម្មកាយ ជម្រៅដីតែ៥ម៉ែត្រតែប៉ុណ្ណោះ តែលោក តាំងសុគង់ហ៊ានគឃ្លើនជីកជម្រៅដល់ ទៅជិត២០ម៉ែត្រ គឺជាទង្វើមួយល្មើស ច្បាប់រ៉ែនិងថាមពលហើយ ។ មន្ដ្រីដដែល បានបន្ថែមថា ទោះបីជាច្បាប់អាជីវកម្ម ឱ្យកាយដីមានតែជម្រៅ៥ម៉ែត្រក្ដី ក៏ ម្ចាស់អាជីវកម្មត្រូវបង់ចូលរដ្ឋមិនតិចលានរៀលដែរចុះទម្រាំលោកតាំងសុគង់គាត់កាយមានជម្រៅជ្រៅយ៉ាងដូច្នេះ តើរដ្ឋទទួលបានសេវាស៊ុយសារប៉ុន្មាន?

ជាមួយនឹងការកាយដីមានជម្រៅ ជ្រៅជិត២០ម៉ែត្រមានទំហំជិត២ហិកតា នេះ អាជីវកម្មឈ្មោះតាំងសុគង់ មិនបាន ធ្វើរបងព័ទ្ធជុំវិញ ទីតាំងអាជីវកម្មរបស់ ខ្លួននោះឡើយ ដូច្នេះប្រជាពលរដ្ឋមាន ព្រួយបារម្ភខ្លាចសត្វពាហនៈ និងកូនៗ របស់គាត់មានគ្រោះថ្នាក់ដោយជាយថាហេតុ ។ ប្រភពបានឱ្យដឹងថា កាលកន្លង ទៅថ្មីៗអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធខេត្ដ សៀមរាបបានចុះទៅពិនិត្យទីតាំងអាជីវកម្មរបស់លោកតាំងសុគង់ហើយបានបិទអាជីវកម្មផងដែរក្រោយពេលពិនិត្យឃើញថា អាជីវកម្មកាយដីមានជម្រៅជ្រៅហួស ពីច្បាប់រ៉ែ និងថាមពល ។ ប៉ុន្ដែបច្ចុប្បន្ន នេះមិនដឹងជាមូលហេតុអ្វីបានជាអាជីវកម្មរបស់លោកតាំងសុគង់បានបន្ដដំណើរការបន្ដទៀត ឬមួយអាជ្ញាធរ និងមន្ទីរ ពាក់ព័ន្ធទទួលកាដូពីលោកតាំងសុគង់?

ទាក់ទងបញ្ហានេះ ភ្នាក់ងារកាសែត នគរវត្ដមិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីររ៉ែ និងថាមពលខេត្ដសៀមរាបបានទេ កាលពីថ្ងៃម្សិលមិញ ៕ ហេង នរិន្ទ្រ

11935573_544279939057047_1599630510_n


ចែករំលែក៖