ព័ត៌មានទាន់ហេតុការណ៍៖

ភោជនីយដ្ឋានជជែកគ្នាគ្មានអ្នកណារំខានហើយមិនអាចចាកចេញបានពេលខឹង

ចែករំលែក៖

ភោជនីយដ្ឋានគ្មាន២នៅក្នុងប្រទេសចិនតុមួយអង្គុយបានតែពីរនាក់ហើយ មនុស្ស២នាក់នោះមិនអាចចាកចេញទៅ ចោលគ្នាបានឡើយ។
ប្រើសិនបើអ្នកចង់បានពេលវេលា ផ្ទាល់ខ្លួនសម្រាប់ជជែកគ្នាពីរឿងស្នេហាតែ២នាក់គ្មានអ្នកណារំខានហើយមិន ចង់ឱ្យដៃគូអាចចាកចេញបាននោះគ្មានទីណាស័ក្ដសមក្រៅពីកន្លែងនេះឡើយ។ ភោជនីយដ្ឋានខាងលើមានទីតាំងនៅ តំបន់ភ្នំដែលមានស្ទឹងធម្មជាតិដ៏ស្រស់ស្អាត បរិយាកាសបរិសុទ្ធ ស្ថិតក្នុងខេត្ដ Zhejiang ។ ភោជនីយដ្ឋានខាងលើ គោលដៅដើម្បីជួយដល់អ្នកនឿយហត់ ពីការងារមានអារម្មណ៍ស្ងប់ស្ងាត់ក្នុង បរិយាកាសដ៏ល្អ ។

ភោជនីយដ្ឋាននេះធ្វើពីឈើអណ្ដែត ទឹកនៅកណ្ដាលទន្លេហើយអាចផ្ទុកបាន តែមនុស្ស២នាក់ប៉ុណ្ណោះ។ ភោជនីយ ដ្ឋានខាងលើគេរចនាឡើងសម្រាប់សាសងស្នេហាឬក៏តភ្ជាប់ស្នេហាឡើងវិញ ក្រោយពេលឈ្លោះប្រកែកគ្នាដោយមិនខ្លាចដៃគូម្ខាងទៀតចាកចេញទៅចោលនោះឡើយ ។

ភោជនីយដ្ឋាននេះមានទូកមួយ សម្រាប់បញ្ជូនភ្ញៀវទៅកាន់តុអាហារ អណ្ដែតទឹក។ ចំណុចពិសេសមួយទៀត របស់ភោជនីយដ្ឋាននោះគឺអ្នកមិនអាចចាកចេញដោយមិនទាន់គិតលុយនោះ ឡើយដោយសារតែនៅកណ្ដាលទន្លេ ៕

kindingom (1)

kindingom (2)


ចែករំលែក៖