ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគព័ត៌មានអន្តរជាតិ)៖ បងប្អូនកូរ៉េអាចរួបរួមគ្នាបានលុះត្រាណាតែមានសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី

ចែករំលែក៖

អ្នកឯកទេសវិភាគបានបញ្ជាក់ថាកូរ៉េ ទាំងពីរអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយ ធំកើតឡើងសាជាថ្មី ទើបអាចបង្រួប បង្រួមកូរ៉េទាំងពីរឱ្យទៅជាមួយបាន ដូច អ្វីដែលអាមេរិកនិងកូរ៉េខាងត្បូងបានគិតគូរជាច្រើនទសវត្សកន្លងមក។ ទាំងនោះ ហើយបានជាអាមេរិក និងកូរ៉េខាងត្បូង មិនព្រមចុះកិច្ចព្រមព្រៀងសន្ដិភាពដោយ ចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួបបង្រួមបងប្អូននឹង កើតឡើងក្នុងពេលឆាប់ៗខាងមុខ។

ក្នុងការផ្ទុះអាវុធដាក់គ្នានៅតាម់ព្រំ ដែនជាថ្មីនាពេលនេះកម្លាំងទាហាន ប្រទេសទាំងពីរបានបង្កើនវត្ដមានជា ច្រើននៅព្រំដែនដោយមានកាំភ្លើងធំជាច្រើនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំប្រទេសទាំងពីរក៏បានកោះប្រជុំមន្ដ្រីយោធាជាទ្រង់ទ្រាយធំដើម្បីចាត់វិធាន ការ យុទ្ធសាស្ដ្រក្នុងការទប់ទល់ និងវាយ បកវិញ។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានកោះប្រជុំមន្ដ្រីយោធា សំខាន់ៗក្រោយហេតុការណ៍ផ្ទុះអាវុធនៅ ព្រំដែន។

ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះ ធ្វើឱ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង បើភាគីទាំងពីរគ្មានការអត់ធ្មត់ទេនោះសង្គ្រាមឆ្នាំ១៩៥០-១៩៥៣ នឹងត្រូវ ផ្ទុះឡើងជាថ្មីមិនខាន ហើយមានទ្រង់ ទ្រាយធំជាងមុនទៅទៀត ដែលអាចកំណត់ ជោគវាសនាកូរ៉េទាំងពីរ។ បើមើល ស្ថានភាពយោធានិងមេដឹកនាំប្រទេស ទាំងពីរដូចជាមិនមានការអត់ធ្មត់នឹងគ្នា ឡើយ បានបញ្ជាឱ្យកម្លាំងទាហានជួរមុខ ត្រៀមខ្លួនធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ។

ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូងបានបញ្ជាក់ថា ទីក្រុងព្យុង យ៉ាងបានធ្វើការជម្លៀសពលរដ្ឋនៅតាមព្រំដែន ហើយថែមទាំងបញ្ជូនកាំជ្រួច មីស៊ីលទៅកាន់ព្រំដែនទៀតផង ត្រៀម វាយប្រហារទៅលើទីក្រុងសេអ៊ូល។ ចំណែក រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាកង ទ័ពត្រៀមទប់ទល់ និងវាយបកឱ្យបាន រហ័សបំផុតបើមានការផ្ទុះអាវុធណាមួយ កើតឡើង។

តាមទ្រឹស្ដី កូរ៉េខាងជើង និងខាងត្បូង ធ្លាប់ជាប្រទេសមានសង្គ្រាមនឹងគ្នា។ ជម្លោះរវាងបងប្អូនបង្កើតគូសត្រូវនឹង គ្នាត្រូវបានបិទបញ្ចប់ ដោយការព្រម ព្រៀងឈប់បាញ់ មិនមែនដោយសន្ធិ សញ្ញាសន្ដិភាពទេ។ នៅឆ្នាំ១៩៥៣ សេអ៊ូលនិងព្យុងយ៉ាងបានចុះហត្ថលេខា លើបទឈប់បាញ់ និងបង្កើតជាតំបន់ គ្មានកងទ័ពឡើង។តំបន់គ្មានកងទ័ព ដែល មានប្រវែង២៥០គីឡូម៉ែត្រ ទទឹង៤គីឡូ ម៉ែត្រ គូសខណ្ឌចែកកូរ៉េទាំងពីរ ត្រង់ បន្ទាតខ្សែស្របទី៣៨ តាំងពីជាង៦០ឆ្នាំ គឺជាតំបន់ទ្រនាប់ជាចម្ការមីន រនាំងរថ ពាសដែក មានប៉ុស្ដិ៍ទាហានយាម ឬជា ចម្រឹងដែក ព័ទ្ធលួស។ល។ នៅកណ្ដាល តំបន់គ្មានកងទ័ពមានបន្ទាត់ខណ្ឌចែក ប្រទេសទាំងពីរ ដែលជាព្រំដែនពិតកាត់ ចែកប្រទេសទាំងពីរ មានទីស្នាក់ការអង្គ ការសហប្រជាជាតិ អគារខៀវៗ ដែល ជាគណៈកម្មការយោធាទទួលបន្ទុកត្រួតពិនិត្យការអនុវត្ដបទឈប់បាញ់ និង សម្រាប់ទទួលឱ្យទាហានទាំងពីរភាគីចរចា គ្នា។ ខាងត្បូងបន្ទាត់ព្រំដែនខាងកូរ៉េ ខាងត្បូងមានផ្ទះសេរីភាព។ នៅខាងជើង គឺមានសំណង់បែបរចនាបថសូវៀតភាន មុនងាក ជាបន្ទាយទាហាន។

ដោយសារតែមិនទាន់មានសន្ធិសញ្ញា សន្ដិភាពពេញលេញ បទឈប់បាញ់អាច ត្រូវបំផ្លាញគ្រប់ពេលវេលលាដូចជាថ្ងៃទី២០ ខែសីហា កន្លងមកកូរ៉េទាំងពីរបាន បាញ់កាំភ្លើងធំចូលក្នុងទឹកដីគ្នាទៅវិញទៅមក។ ចំណុចទាំងនោះហើយបានធ្វើឱ្យ កូរ៉េខាងជើងដាក់កម្លាំងទាហានជាច្រើននៅតាមព្រំដែន។ បច្ចុប្បន្នកូរ៉េខាងជើង ប្រមូលផ្ដុំកម្លាំងទ័ពប្រមាណ១,២លាននាក់ ឯកូរ៉េខាងត្បូងមានកម្លាំងទ័ព៦៥៥.០០០នាក់បូកបន្ថែមនឹងកម្លាំងទ័ពជំនួយ អាមេរិក២៨.០០០នាក់។ សូម្បីតែនៅ តំបន់សគ្មានកងទ័ព ក៏មានទាហានជា ច្រើននៅទីនោះដែរ មិនដឹងពីចំនួនទាហានពិត ព្រោះជាការណ៍សម្ងាត់ យោធា។ សេអ៊ូលបញ្ចេញតែតួលេខ ទេសចរធ្វើដំណើរទៅទស្សនាតំបន់នោះ ថា មានដល់ទៅ១សែននាក់ក្នុងមួយ ឆ្នាំៗ។ អ្នកជំនាញប៉ាន់ស្មានថា ភាគីម្ខាង ផ្ដុំកម្លាំងឈរជើងប្រមាណពី៦០ទៅ៧០ នាក់តាមបណ្ដោយព្រំដែន។

ដោយមានការត្រៀមលក្ខណៈខ្ពស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលួចជីក រូងក្រោមដីនៅតំបន់គ្មានកងទ័ព ដើម្បី សម្រុកចូលទៅកូរ៉េខាងត្បូងបានពេល មានសង្គ្រាមជាទ្រង់ទ្រាយធំ។ រូងដីដែល គេស្គាល់ច្បាស់ជាងគេ គឺរូងជម្រៅ៧៣ ម៉ែត្រក្រោមដី នៅខាងត្បូងអគារការិ យាល័យអង្គការសហប្រជាជាតិតែម្ដង។ រកឃើញនៅឆ្នាំ១៩៧៨ រូងដែលមាន ប្រវែង១,៧គីឡូម៉ែត្រ កម្ពស់ និងទទឹង ពីរម៉ែត្រ អាចបញ្ជូនទាហានបាន៣ម៉ឺន នាក់ឆ្លងកាត់ក្នុង១ម៉ោងៗ ទំនងជាធ្វើឡើង សម្រាប់វាយឆ្មក់លើក្រុងសេអ៊ូល ដែល ស្ថិតនៅចម្ងាយប្រមាណតែ៥០គីឡូម៉ែត្រ ពីតំបន់គ្មានកងទ័ព។

ការប៉ះទង្គិចគ្នានៅខែសីហា ឆ្នាំ ២០១៥ នេះធ្វើឱ្យគេនឹកឃើញដល់ការ វាយប្រហារកាលពីខែសីហា ឆ្នាំ១៩៧៦ ពេលនោះកងទ័ពអាមេរិកនិងកូរ៉េខាងត្បូង បានកាប់ដើមឈើនៅតំបន់ស តែត្រូវ កម្លាំងទាហានកូរ៉េខាងជើងជំទាស់ធ្វើឱ្យមានការវាយប្រហារគ្នាកើតឡើង។ ដើម ឈើដែលកាប់នោះត្រូវបានដាំដោយអតីត មេដឹកនាំដែលជាអ្នកបង្កើតកូរ៉េខាងជើង លោកគីម អ៊ីលស៊ុង។ ទាំងនោះហើយ បានធ្វើឱ្យកម្លាំងទាហានកូរ៉េខាងជើងមិនអាចអត់ទ្រាំបានក៏វាយប្រហារបណ្ដាលឱ្យមានទាហានស្លាប់ជាច្រើន ក្នុងនោះ មានទាំងមេទ័ពអាមេរិកផងដែរ។ ក្រោយ មកថ្វីបើគ្មានប្រយុទ្ធគ្នាផ្ទាល់ជាទ្រង់ទ្រាយ ធំដូចឆ្នាំ១៩៧៦មែន ប៉ុន្ដែការបាញ់រះ តូចតាចតែងកើតមានជារឿយៗរដ្ឋាភិ បាលក្រុងសេអ៊ូលមិនទទួលខុសត្រូវទេបើ ទេសចរនិងពលរដ្ឋធ្វើដំណើរទៅតំបន់គ្មាន កងទ័ពនេះ និងគោរពតាមវិន័យដ៏តឹង រ៉ឹងរបស់ទាហានឈរជើងប្រចាំការនៅទី នោះ។ ការវាយប្រហារគ្នាដោយផ្ទាល់ចុង ក្រោយប្រឆាំងនឹងកូរ៉េខាងត្បូង គឺនៅខែ ធ្នូ ឆ្នាំ២០១០ ក្រោយពីព្យុងយ៉ាងបាន ទម្លាក់គ្រាប់លើកោះយ៉ុងព្យុនដើម្បីប្រឆាំង នឹងសមយុទ្ធរបស់សេអ៊ូលនៅតាមព្រំ ដែន។ ការទម្លាក់គ្រាប់ដែលបានសម្លាប់ ជីវិតទាហានកូរ៉េខាងត្បូង២នាក់ និងជន ស៊ីវិល២នាក់។ សេអ៊ូលបានផ្លោងគ្រាប់ ទៅលើទីតាំងកូរ៉េខាងជើងវិញដែល គ្រប់គ្នាព្រួយខ្លាចរាលដាលជាជម្លោះធំ។

នៅថ្ងៃនេះ កូរ៉េខាងត្បូងបានប្រកាស ថានឹងធ្វើការសងសឹកឱ្យស័ក្ដិសមតប ទៅនឹងទង្វើរបស់កូរ៉េខាងជើងដែល រំលោភបទឈប់បាញ់ដោយចេញបញ្ជា ឱ្យទាហានតាមព្រំដែនធ្វើសង្គ្រាមមនោគមន៍វិជ្ជា បើកមីក្រូឃោសនាប្រឆាំង នឹងឥរិយាបថរបស់កូរ៉េខាងជើង។ សង្គ្រាម ឃោសនាតាមឧគ្ឃោសនស័ព្ទ ដែល សេអ៊ូលបញ្ឈប់សកម្មភាពអស់១១ឆ្នាំ ហើយទំនងជានឹងធ្វើឱ្យព្យុងយ៉ាងខឹង សម្បាកាន់តែខ្លាំង និងគ្រប់គ្រងលែង បានទៀតឡើយ។

បន្ទាប់ពីមានទាហានកូរ៉េខាងត្បូងពីរនាក់ស្លាប់ដោយគ្រាប់មីនមក ក្រុងសេ អ៊ូលក៏បានសងសឹកតបវិញ ដោយបាន ផ្ដើមយុទ្ធនាការឃោសនាជាថ្មី តាម ប្រដាប់បំពងសំឡេងនៅតាមបណ្ដោយ ព្រំដែនជាមួយក្រុងព្យុងយ៉ាង។ ក្រសួង ការពារជាតិកូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា ប្រដាប់បំពងសំឡេងនៅតាម ព្រំដែននឹងចាប់ដំណើរការជាលើកទី១ ក្រោយពីបានផ្អាកអស់រយៈពេល១១ឆ្នាំ មក និងថាខ្លឹមសារនៃសំឡេងឃោសនា នោះ គឺបំបាក់ស្មារតីទាហានកូរ៉េខាង ជើងតាមរយៈសកម្មភាពសម្បាយនានាសិទ្ធិសេរីភាព និងព្រឹត្ដិការណ៍ពិភពលោក សំខាន់ៗដែលពលរដ្ឋកូរ៉េខាងជើងមិន ដែលបានដឹងឡើយពីមុនមក ៕

jkg (3)

jkg (1)

jkg (2)


ចែករំលែក៖