ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសថៅកែអេតចាយបែកថ្នាំដកកាំភ្លើងខ្លីបាញ់ប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្ដកំពត ៖ កូនប្រុសថៅកែលក់ ទិញអេតចាយយីហោចិនខ្មៅសង្ស័យ បែកថ្នាំឈ្លោះប្រកែកជាមួយប្រពន្ធ បន្ដិចបន្ដួចដកកាំភ្លើងកា៥៤បាញ់១ គ្រាប់បណ្ដាលឱ្យធ្លាយពីក្រោយទៅមុខ រងរបួសធ្ងន់កាលពីវេលាម៉ោង១២ថ្ងៃ ត្រង់ទី២២ ខែសីហា ឆ្នាំ២០១៥។

ប្រភពនៅកន្លែងកើតហេតុបានឱ្យ ដឹងថា ជនដៃដល់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ លេង សំណាង អាយុ២៧ ឆ្នាំ លក់តែគុជ ។ រីឯប្រពន្ធដែលរងគ្រោះ ឈ្មោះ លឹម ស៊ីវលី អាយុ២៨ឆ្នាំ រស់នៅ ក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់ បាយ ក្រុង-ខេត្ដកំពត។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ បានបាញ់ចំនួន២គ្រាប់១គ្រាប់បាញ់ចំ ប្រពន្ធពីក្រោយបោះដៃផុតធ្លាយទៅមុខ ដោះខាងឆ្វេងនិង១គ្រាប់ទៀតមិនបាន ត្រូវនោះទេ ។

សមត្ថកិច្ចបន្ដថា ជនដៃដល់ក្រោយ ពីបានបាញ់ប្រពន្ធរួចក៏រត់កាន់កាំភ្លើង ឆ្ពោះទៅប៉ុនប៉ងបាញ់សម្លាប់អ្នកជិតខាង ម្នាក់ទៀត ប៉ុន្ដែត្រូវកាំភ្លើងបាញ់មិនផ្ទុះ ទើបរត់ត្រឡប់មកផ្ទះវិញ ។ ខណៈនោះ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយកម្លាំងនគរបាលដឹកនាំ ដោយលោកព្រះរាជអាជ្ញារង ខាន់ សុផល បានចុះឃាត់ខ្លួនជនដៃដល់និងដកហូត អាវុធបញ្ជូនមកបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ដដើម្បីចាត់ការតាមផ្លូវ ច្បាប់ ។
ចំណែកប្រពន្ធដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដហើយ ក្រោយមកដោយសាររបួសធ្ងន់ក្រុម គ្រួសារក៏ដឹកទៅសង្គ្រោះបន្ទាន់នៅ ប្រទេសវៀតណាមបន្ដទៀត ។
គួរបញ្ជាក់ថា ឪពុកម្ដាយជនដៃដល់ ដែលបាញ់ប្រពន្ធជាថៅកែលក់-ទិញ អែតចាយយីហោចិនខ្មៅ ។

គេនៅពុំទាន់ដឹងថា កាំភ្លើងដែលជន ដៃដល់បាញ់ប្រពន្ធឱ្យរបួសធ្ងន់មិនដឹងថា មានច្បាប់ប្រើប្រាស់ឬមួយយ៉ាងណា នោះទេ ។ ប៉ុន្ដែបើតាមប្រភពអ្នករស់ នៅជិតផ្ទះជនដៃដល់ឱ្យដឹងថា កាំភ្លើង ដែលជនដៃដល់ប្រើប្រាស់នេះគឺជនដៃ ដល់បានទិញយកមកលាក់ទុកសម្រាប់ ប្រើប្រាស់ដោយគ្មានតួនាទី និងច្បាប់ នោះទេ ៕ សហការី

Kompot_2


ចែករំលែក៖