ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​យី​ឌុ​ប​ក្រឡាប់​ធ្លាក់​ស្រះ​ទឹក​ ក្អួត​ចេញ​សុទ្ធតែ​ឈើ​

ចែករំលែក៖

​ខេត្តព្រៃវែង​៖​ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​បាន​បើក​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ ក្អួត​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​ប្រភេទ​ ធ្នង់​ និង​គ្រញូង​ ដែល​ករណី​នេះ​សង្ស័យ​អ្នក​បើក​ងងុយដេក​ រេ​ចង្កូត​បុក​ដើម​ត្នោត​ នៅ​ចិញ្ចើមថ្នល់​ក្រឡាប់​ចូល​ស្រះ​តែ​ម្តង​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​11​យប់​ ថ្ងៃ​ទី​28​ ខែសីហា​ ឆ្នាំ​2015​ ស្ថិត​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​311​ ត្រង់​ចំណុច​ភូមិ​បឹង​រកា​ ឃុំ​ជើងភ្នំ​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ អ្នកបើកបរ​រថយន្ត​ដឹក​ ឈើ​នោះ​ បាន​វាយ​ទំ​លុះ​កញ្ចក់​ទ្វា​រថយន្ត​លូន​ចេញ​ និង​រត់គេច​ ខ្លួន​បាត់​ស្រ​ម៉ោ​ល​ លុះ​20​នាទី​ក្រោយមក​ គេ​ឃើញ​ក្រុម​មេព្រៃ​ចំនួន​3​ឡាន​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ បម្រុង​នាំ​យក​រថយន្ត​

​និង​ឈើប្រណិត​ទាំងនោះ​ ចេញពី​កន្លែង​កើតហេតុ​ ប៉ុន្តែ​ដោយសារ​ហៅ​ឡានស្ទូច​មិន​បាន​ ក៏​ហៅ​ប៉ូ​លី​ស​អោយ​ជួយ​យាម​ហើយ​បាន​ហាម​ប៉ូ​លី​ស​មិន​អោយ​ប្រាប់​ព​ត៌​មាន​ដល់​អ្នកកាសែត​ទៀត​ផង​ ។​

​មក​ដល់​ពេល​នេះ​ រថយន្ត​ និង​ឈើ​ទាំងនោះ​ ស្ថិត​នៅ​កន្លែង​កើតហេតុ​នៅឡើយ​ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា​ ឈើ​ក្នុង​រថយន្ត​នោះ​មាន​ចំនួន​ប៉ុន្មាន​ ហើយ​ម្ចាស់​ជា​នរណា​នោះ​ទេ​ មេព្រៃ​កំពុង​ហៅ​ឡានស្ទូច​ស្រង់​រថយន្ត​ពី​ក្នុង​ទឹក​ ៕​

e3e

de


ចែករំលែក៖