ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលចាប់ជនល្មើសដែលចាប់រំលោភនិងសម្លាប់ក្មេងស្រី អាយុ១៧ឆ្នាំនៅស្រុកពញាក្រែ

ចែករំលែក៖

ខេត្ដត្បូងឃ្មុំ ៖ ស្នងការនគរបាលខេត្ដ ត្បូងឃ្មុំ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានញ្ជាក់ថា កម្លាំងនគរបាលរប់ស លោកបានឃាត់ខ្លួនជនល្មើសដែលចាប់ រំលោភនិងសម្លាប់ក្មេងស្រីអាយុ១៧ឆ្នាំ ម្នាក់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៥ នៅភូមិគរ ឃុំក្រែក ស្រុក ពញាក្រែក ខេត្ដត្បូងឃ្មុំ ។

លោកឧត្ដមសេនីយ៍ស្នងការបានបន្ដ ថា ជនសង្ស័យឈ្មោះ ស៊ូ វ៉េត អាយុ៤១ ឆ្នាំ រស់នៅភូមិគរ ឃុំក្រែក ស្រុកពញា ក្រែក ខេត្ដត្បូងឃ្មុំ ហើយជនសង្ស័យរូប នេះមានស្នាមក្រចកមុតនៅលើខ្នង២ កន្លែង។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ឈ្មោះ ន.ក.ញ អាយុ១៧ឆ្នាំ រស់នៅភូមិ គរ ឃុំក្រែក ស្រុកពញាក្រែក ខេត្ដត្បូង ឃ្មុំ ត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ។
បើតាមលោកស្នងការ ជនសង្ស័យ និងឪពុកក្មេងស្រីរងគ្រោះជាមិត្ដភក្ដិនឹងគ្នា ៕

sewe (1)

sewe


ចែករំលែក៖