ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះរោងចក្រតៃយៀន ដោយសារទុស្សេខ្សែភ្លើង

ចែករំលែក៖

ខេត្ដកណ្ដាល ៖ អគ្គិភ័យមួយបានឆាបឆេះ នៅក្នុងរោងចក្រតៃយៀនបង្កឱ្យមានការភ្ញាក់ផ្អើលដល់សន្ដិសុខប្រចាំរោងចក្រ និងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ចេញរថយន្ដពន្លត់អគ្គិភ័យ២គ្រឿងបាញ់ទឹកពន្លត់ភ្លើងកាលពីវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥។

សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល និយាយថា ករណីគ្រោះអគ្គិភ័យឆាបឆេះ នៅក្នុងរោងចក្រតៃយៀននេះបណ្ដាល មកពីទុស្សេខ្សែភ្លើងនៅក្នុងបន្ទប់អគ្គិ សនីក្នុងអគារទី២ ។ រោងចក្រតៃយៀន មានទីតាំងស្ថិតនៅក្នុងភូមិ ត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ម្ចាស់រោងចក្រឈ្មោះ ខេ សីហ័រ ភេទស្រី អាយុ៤០ឆ្នាំ ជាជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅក្នុងទីតាំងរោងចក្រខាងលើនេះ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុនៅក្នុងរោងចក្រទាំងមូលបានដាច់ចរន្ដអគ្គិសនីបន្ទាប់មក ម៉ាស៊ីនក៏បានដំណើរការឡើងដោយស្វ័យប្រវត្ដិខណៈនោះសន្ដិសុខបានឮសំឡេង ផ្ទុះឡើង ។ ភ្លាមនោះសន្ដិសុខដែល យាមកាមនៅក្នុងរោងចក្របានដើរចូលទៅមើលឃើញអណ្ដាតភ្លើងឆាបឆេះ នៅក្នុងបន្ទប់អគ្គិសនី ស្ថិតក្នុងអគារទី២។ ឃើញដូច្នេះសន្ដិសុខបានស្រែកហៅគ្នី គ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ភ្លើងដែរតែមិនរលត់ទើបទំនាក់ទំនង រាយការណ៍ប្ដឹងសមត្ថកិច្ចនគរបាល ស្រុកអង្គស្នួល ។

ភ្លាមៗនោះដែរគេសង្កេតឃើញអធិការនគរបាលស្រុកអង្គស្នួលលោកវរ សេនីយ៍ទោ មាន សំណាង ដឹកនាំបញ្ជា រថយន្ដពន្លត់អគ្គិភ័យចំនួន២គ្រឿងបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះរហូត រលត់ជាស្ថាពរដោយចំណាញទឹកអស់ ស៊ីទែនរថយន្ដនិងបំពង់ពន្លត់អគ្គិភ័យ ចំនួន៣០បំពង់ផងដែរ ។

លោកវរសេនីយ៍ទោ មាន សំណាង បានបញ្ជាក់ថា ករណីគ្រោះអគ្គិភ័យនេះ មិនបណ្ដាលឱ្យខូចខាតសម្ភារប្រើប្រាស់ នៅក្នុងរោងចក្រធ្ងន់ធ្ងរនោះទេពោលគឺ ខូចខាតអំពូលភ្លើងចំនួន២៥០អំពូល និងសម្ភារប្រើប្រាស់មួយចំនួនតូចតែ ប៉ុណ្ណោះ ៕ ស្អាងជ័យ

kandal (1)

kandal

kandal (2)


ចែករំលែក៖