ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមឧទ្ទាមលីបង់វាយប្រហារសម្លាប់ជនស៊ីវិល២៥នាក់

ចែករំលែក៖

អាជ្ញាធរនៅក្នុងតំបន់បានបញ្ជាក់កាលពីថ្ងៃទី២៨ ខែសីហាថា ក្រុមឧទ្ទាមលីបង់បានវាយប្រហារសម្លាប់ជនស៊ីវិល២៥នាក់ ស្ថិតនៅភាគខាងជើងខេត្ត Faryab រដ្ឋធានី Maimana ចម្ងាយ៤២៥គីឡូម៉ែត្រភាគពាយព្យទីក្រុងកាប៊ូល ។ ការវាយប្រហារបណ្តាលឲ្យជនស្លូតត្រង់បាត់បង់ជីវិតទាំង២៥នាក់នេះ ក្រុមឧទ្ទាមបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ។

មន្ត្រីជាន់ខ្ពស់ទទួលខុសត្រូវក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួថា ក្រុមឧទ្ទាមលីបង់បានឡោមព័ទ្ធភូមិឋានមួយឈ្មោះ Astana ស្ថិតនៅក្នុងស្រុក Shirin Tagab ហើយបានធ្វើសកម្មភាពវាយប្រហារសម្លាប់រង្គាលជនស្លូតត្រង់២៥នាក់ ក្នុងនោះមានស្រ្តី និងកុមារផងដែរ ។

ប្រភពពីមន្ត្រីប៉ាគីស្ថានបានបញ្ជាក់ថា ភូមិឋាន Astana កាលពីសប្តាហ៍មុននេះកងទ័ពរដ្ឋាភិបាលបានដណ្តើមមកគ្រប់គ្រង ប៉ុន្តែត្រូវក្រុមឧទ្ទាមដណ្តើមបានទៅវិញ ។

ទោះបីយ៉ាងណា ជុំវិញហេតុការណ៍ខាងលើនេះ ក្រុមឧទ្ទាមលីបង់នៅមិនទាន់ធ្វើអត្ថាធិប្បាយបែបណានៅឡើយទេ ៕

10 Civilians Killed in Suicide Attack in Northern Afghanistan


ចែករំលែក៖