ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូ​ចុះពិនិត្យ​មើល​ព្រះវិហារវត្តទួលត្រាស់

ចែករំលែក៖

ខេត្តព្រៃវែង៖ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ បានដឹកនាំប្រតិភូមិ​ ចុះពិនិត្យ​មើលព្រះវិហារដែល​បានសាងសង់ជិតរួចរាល់នៅក្នុងវត្ត​ទួលត្រាស់ ស្ថិតក្នុងភូមិថ្មី ឃុំពាមមានជ័យ ស្រុក ពាមរ ខេត្តព្រៃវែង បន្ទាប់ពីបើកកិច្ចប្រជុំ​ក្រុមការងាររួចរាល់នោះ​។

គួររំលឹកផងដែរថា ព្រះវិហារក្នុងវត្តទួលត្រាស់ខាងលើនេះ ត្រូវបានផ្តួចផ្តើម​កសាងឡើង​ក្នុងអំឡុងឆ្នាំ២០១២ តាមរយៈ​នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការណ៍​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំងសហការី និង​ពុទ្ធ​បរិស័ទចំណុះជើងវត្ត ។

នាយឧត្តមសេនីយ៍ សៅ សុខា ក្រៅពីគិតគូរ​ខ្ពស់​ទៅលើ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង លោកក៏តែងតែបាន​គិតគូរជានិច្ច​ទៅលើវិស័យព្រះពុទ្ធ​សាសនា ដូចជាការ​កសាង ព្រះវិហារវត្តអារ៉ាមនេះជាដើម ក្នុងនោះ​ក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ៕

 

IMG_6294 IMG_6293 IMG_6292


ចែករំលែក៖