ព័ត៌មានទាន់ហេតុការណ៍៖

កូនត្រីឆ្ដោជាង២០ម៉ឺនក្បាលត្រូវ បានបង្ក្រាបពីមន្ដ្រីជនផលនិងនគរបាលសេដ្ឋកិច្ច

ចែករំលែក៖

ខេត្ដពោធិ៍សាត់ ៖ មន្ដ្រីរដ្ឋបាល ជនផលផ្នែកក្រគរបានសហការជាមួយ កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហា ផ្ទៃបង្ក្រាបចាប់រថយន្ដហាយឡេនដ័រ១ គ្រឿង ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ហើយបានរកឃើញកូនត្រីឆ្ដោ ប្រមាណ ជាង២០ម៉ឺនក្បាល ។
ករណីបង្ក្រាបរថយន្ដដឹកកូនត្រីឆ្ដោ ខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅ វេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅភូមិ អារ៉ង់ព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។

មន្ដ្រីរដ្ឋបានជនផលផ្នែកក្រគរឱ្យដឹង ថា នៅពេលដែលសមត្ថកិច្ចបង្ក្រាប់ រថយន្ដខាងលើនេះ អ្នកបើកបររថយន្ដ ដឹកបទល្មើសកូនត្រីឆ្ដោដែលច្បាប់ហាម ឃាត់មិនឱ្យចិញ្ចឹមបានឈប់រថយន្ដ បើកទ្វាររត់គេចខ្លួនតែម្ដង ។ រថយន្ដ ដែលដឹកកូនត្រីឆ្ដោម៉ាកហាយឡេនដ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ។

លោក ច្រឹង តាំងលី នាយផ្នែករដ្ឋ បាលជលផលក្រគរបាននិយាយថា ទាំង ការបង្ក្រាបរថយន្ដដឹកត្រីឆ្ដោខាងលើ នេះគឺខាងរដ្ឋបាលជលផលផ្នែកក្រគរ បានធ្វើឡើងចំនួន២លើកហើយ ដោយ សហការជាមួយនឹងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។ កូនត្រីឆ្ដោទាំងនោះ គឺ ក្រុមឈ្មួញបានដឹកពីប្រទេសវៀតណាម ហើយកាលពីការបង្ក្រាបលើកទី១ បង្ក្រាប បានរថយន្ដ១គ្រឿងម៉ាកសាំងយ៉ុងនៅ ក្រុងពោធិ៍សាត់ ខណៈដែលក្រុមឈ្មួញ ដឹកបទល្មើសកូនត្រីឆ្ដោព្យាយាមបើក ឆ្លងខេត្ដដោយបិតភ្លើងរថយន្ដមុខក្រោយបណ្ដាលឱ្យរថយន្ដធ្លាក់ពីលើស្ពាន។

លោកបានឱ្យដឹងដែរថា កូនត្រីឆ្ដោ ដែលបង្ក្រាបបាននេះនឹងយកទៅប្រលែង នៅបឹងតំណាក់ក្រាញ់ ក្នុងស្រុកក្រគរ រីឯ រថយន្ដដឹកបទល្មើសរក្សាទុកនៅផ្នែករដ្ឋបាលក្រគរដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ។

គួរបញ្ជាក់ថា កូនត្រីឆ្ដោត្រូវបាន ហាមឃាត់មិនអនុញ្ញាតឱ្យចិញ្ចឹមនោះ ទេ ព្រោះកូនត្រីឆ្ដោជាប្រភេទកូនត្រីស៊ី ត្រីគ្នាឯង ៕ សហការី


ចែករំលែក៖