ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌសែនសុខចែកអំណោយជូនស្មៀនសង្កាត់ឃ្មួញមានជំងឺ

ចែករំលែក៖

ភ្នំពេញ ៖ លោកថេង សុថុល ប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌសែនសុខនិងជាអភិបារងខណ្ឌរួមទាំងមន្ដ្រីសាលាខណ្ឌសង្កាត់បានយកអំណោយមនុស្សធម៌និងសួរសុខទុក្ខលោក ឈៀ ឈុនណា អាយុ៥៨ឆ្នាំ ជាស្មៀន សង្កាត់ឃ្មួញដែលមានជំងឺថ្លើមនិងលើស ឈាមកំពុងសម្រាកព្យាបាលនៅផ្ទះ ។ ការចុះសួរសុខទុក្ខលោកស្មៀនសង្កាត់ខាងលើនេះប្រព្រឹត្ដទៅកាលពីវេលាម៉ោង១៥និង ៣០នាទី ល្ងាចថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៥ នៅគេហដ្ឋានរបស់លោក ផ្ទាល់ដែលស្ថិតនៅភូមិ-សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកថេង សុថុល អភិបាលរងខណ្ឌ សែនសុខនិងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌបានញំនាំនូវប្រសាសន៍សួរសុខទុក្ខពីលោកលី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដោយមើលឃើញលោកឈៀង ឈុនណា ស្មៀនសង្កាត់ឃ្មួញដែលបានលេះបង់កម្លាំង កាយចិត្ដបម្រើការងារជូនជាតិជាច្រើឆ្នាំ កន្លងមកហើយរហូតមកដល់ពេលនេះ បានធ្លាក់ខ្លួនឈឺដូច្នេះសូមឱ្យលោកថែ រក្សារសុខភាពអោយបានល្អបន្ថែមទៀតនិងព្យាបាលជំងឺឆប់ជានិងបានមកបម្រើការងារជួនប្រជាពលរដ្ឋវិញ ។

អំណោយដែលយកទៅចែកជូនស្មៀនសង្កាត់ឃ្មួញនោះរួមមានអង្ករ៥០គីឡូ ក្រាម, មី១កេស, ទឹកផ្លែឈើ១កេស, ទឹក សុទ្ធ១កេស, ផ្លែឈើ១កន្ដ្រក់, ស្ករស, តែ, ទឹកដោះគោរួមទាំងថវិការបស់សាលា ខណ្ឌ១០០.០០០ម៉ឺនរៀលក្នុងនោះលោកសួ ម៉ុក ចៅសង្កាត់ឃ្មួញបានចូលរួម ឧបត្ថម្ភនូវថវិការចំនួន១០០ដុល្លារផង ដែរ ។
ជាមួយគ្នានេះដែរប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខបានមានមតិថាក្នុងនាម អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សែន សុខ សូមញំនាំនូវការសាកសួរ សុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជាជូនចំពោះលោកឈៀង ឈុនណា ។ ថ្វីដ្បិតលោកមិនបានអញ្ជើញ មកផ្ទាល់ក៏ពិតមែនតែលោកតែងតែ បានគិតគូរដល់សុខនិងទុក្ខពលរដ្ឋគ្រប់ ទីកន្លែងទាំងអស់ហើយបេសកកម្មរបស់កាកបាទក្រហមកម្ពុជាបានដើរតួជា សំខាន់សម្រាប់ជួយដល់ប្រជាពលរដ្ឋ គ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌ សម្បុរ និងមិនបម្រើឱ្យគណបក្សនយោ បាយណាមួយឡើយ។

ក្រោយមកលោកឈៀង ឈុនណា ស្មៀនសង្កាត់ឃ្មួញក៍បានថ្លែងអំណរគុណចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា និងថ្នាក់ដឹកនាំមន្ដ្រីសាលាខណ្ឌ សង្កាត់ទាំងអស់ឱ្យជួបនូវពុធ្ធពរទាំ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាង ឃ្លាតឡើយ ៕ តុង សីហា

s (2)

s (1)

s (3)

s (5)

s

s (4)


ចែករំលែក៖