ព័ត៌មានទាន់ហេតុការណ៍៖

ប្រកួតសាកល្បងចំនួន២គូជាកិច្ច សម្ពោធបើកសង្វៀនថ្មីនៅប៉ុស្ដិ៍លេខ៥

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៥ ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ លេខ៥បានរៀបចំការប្រកួតកីឡាប្រដាល់ ក្បាច់គុនបុរាណខ្មែរលក្ខណៈអន្ដរជាតិ ដណ្ដើមខ្សែក្រវាត់ដែលគ្រោងធ្វើ៣ ដំណាក់កាលមានកីឡាករសរុប២៤ នាក់និងបានប្រកួតសាកល្បងបង្ហាញមុខចំនួន២គូជាកិច្ចបើកសង្វៀនប្រកួតជា រៀងរាល់ថ្ងៃសៅរ៍ចាប់ពីវេលាម៉ោង៥ ល្ងាចតទៅ ។

លោក ស៊ិន សុផាត តំណាង ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានឱ្យដឹងថា ការ ប្រកួតកីឡាប្រដាល់ជាលក្ខណៈអន្ដរជាតិដណ្ដើមខ្សែក្រវាត់ដែលមាន៣ប្រភេទ ទម្ងន់ផ្សេងៗគ្នានឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅលើសង្វៀន ប្រដាល់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥អារីណា ។

លោកបានបន្ដទៀតថា នៅវគ្គទី១ មានកីឡាករ៨នាក់ ក្នុងនោះកីឡាករ កម្ពុជា៦នាក់ កីឡាករថៃម្នាក់ និងកីឡា ករអង់គ្លេសម្នាក់ ប្រកួតក្នុងប្រភេទ ទម្ងន់៦៣គីឡូក្រាម ដែលគេប្រសិទ្ធនាម ថា អធិរាជសង្វៀនស៊ីម៉ងត៍អូដ្ឋ ។

ចំពោះ២ប្រភេទទម្ងន់ទៀតគឺ ទម្ងន់ ៦០គីឡូក្រាម និង៥៧គីឡូក្រាមត្រូវបន្ដ ធ្វើរដូវកាលទី២ មានកីឡាករ៨នាក់ និង រដូវកាលទី៣មានកីឡាករ៨នាក់ ។ រដូវ កាលនីមួយៗមានរយៈពេលប្រកួត៣ខែ ក្នុងមួយសប្ដាហ៍ប្រកួតចំនួន២គូដើម្បីសន្សំពិន្ទុវិលជុំដែលមានប្រាក់រង្វាន់ សរុប២.៥០០ដុល្លារ សម្រាប់ជ័យលាភី លេខ១លេខ២ទទួលបានទឹកប្រាក់១.០០០ដុល្លារលេខ៣ទទួលបាន៥០០ដុល្លារ ។

លោក ឆឹង យ៉ៅយ៉េន អនុប្រធាន សហព័ន្ធកីឡាប្រដាល់កម្ពុជាមានបាន ប្រសាសន៍ថា ការប្រកួតបានបែងចែក ជា២ពូល គឺពូលA មាន៤នាក់ ពូលB មាន៤នាក់ អនុវត្ដតាមរូបមន្ដប្រកួត ជម្រុះវិលជុំសន្សំពិន្ទុជាមួយដោយជំហាន ទី១ប្រកួតវិលជុំក្នុងពូលអ្នកឈ្នះទទួល បាន៣ពិន្ទុអមជាមួយថវិកា១៥០ដុល្លារ អ្នកចាញ់ទទួលបាន១ពិន្ទុថវិកាចំនួន ១០០ដុល្លារ ។ លោកបានបន្ដទៀតថា ក្រោយបញ្ចប់ការប្រកួតវិលជុំក្នុងពូល ត្រូវរើសយកកីឡាករដែលមានពិន្ទុ ច្រើនជាងគេចំនួន២នាក់ក្នុងពូលនីមួយៗ ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយទីបំផុតអ្នកឈ្នះប្រកួតជាមួយអ្នកឈ្នះ នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកអធិ រាជសង្វៀនស៊ីម៉ងត៍អូដ្ឋ។ *ចំពោះដំណាក់ កាលនេះកីឡាករដែលឈ្នះទទួលបាន ថវិកា២០០ដុល្លារអ្នកចាញ់ទទួលបាន ១៥០ដុល្លារ ។ រីឯកីឡាករដែលក្លាយ ជាម្ចាស់ជើងឯកនឹងទទួលបានការផ្គត់ ផ្គង់ពីក្រុមហ៊ុនចំនួន៣ខែក្នុង១ខែ២០០ ដុល្លារ ។

គួររំលឹកថា ពូលA មាន៤នាក់ ទី១- កីឡាករ ឈាន ហុង មកពីសមាគម កីឡាក្រសួងការពារជាតិ, ទី២-កីឡាករ អង់គ្លេសឈ្មោះ Hector Tounier, ទី៣- កីឡាករ វ៉ាន់ ចាន់វ៉េត មកពីក្លិបគីសែ មានឫទ្ធិ និងទី៤-កីឡាករ សេក គឹម ភាព មកពីក្លិបអង្គរមានជ័យ ។ ពូលB មាន ទី១-កីឡាករ ធី តុងហ៊ី មកពីក្លិប សាលវ័ន្ដកីឡា, ទី២-កីឡាករថៃឈ្មោះ Weerachai Menayuthin, ទី៣-កីឡាករ ថៃ ប៊ុនហាន មកពីក្លិបឫទ្ធីពោធិ៍សែន ជ័យ និងទី៤-កីឡាករ អៀង ចាន់ល័ក្ខ មកពីក្លិបកងទ័ពជើងគោក ៕ សារីម

IMG_5260

IMG_5242

IMG_5259


ចែករំលែក៖