ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិបដាក់ត្រចៀក៖ អនុប្រធានមន្ទីរសុខាភិបាលខេត្ដព្រះសីហនុម្នាក់ដូចជាមិនសូវស្រួល

ចែករំលែក៖

អនុប្រធានមន្ទីរសុខាភិបាលខេត្ដព្រះសីហនុម្នាក់ និងបក្ខពួក២-៣នាក់ត្រូវបាន គេសង្ស័យថាពួកគាត់កំពុងចូលរួមបម្រីនយោបាយបក្សប្រឆាំង ។ នេះបើតាមការ ខ្សឹបខ្សៀវពីមន្ដ្រីសុខាភិបាលខេត្ដកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ។

មន្ដ្រីសុខាភិបាលខេត្ដព្រះសីហនុម្នាក់បានខ្សឹបប្រាប់នៅតុកាហ្វេថាមន្ទីរសុខា ភិបាលខេត្ដព្រះសីហនុសព្វថ្ងៃពិបាកធ្វើការងារណាស់ដោយសារតែមានអនុប្រធានមន្ទីរម្នាក់ដេកចាំប៉ែងជើងនិងបង្ករឿងគ្រប់បែបយ៉ាងនៅតាមន្ទីរពេទ្យបង្អែកខេត្ដផងនិងតាមមណ្ឌលសុខភាពផងដែរ ។

មន្ដ្រីរូបនោះបានបន្ដថា បើពិនិត្យមើលអំពីសកម្មភាពរបស់ពួកគាត់២-៣ នាក់នោះហាក់បីដូចជាមិនបម្រើការងារតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលអ្វីនោះទេភាគច្រើនគឺជាកិច្ចការច្រណែនឈ្នានីសរកគ្រប់កលល្បិចក្នុងគោលបំណងផ្ដួលរំលំប្រធានមន្ទីរតែប៉ុណ្ណោះ ។ កន្លង មកក៏ដូចជាសព្វថ្ងៃនេះ ពួកគាត់តែងនាំបក្ខពួកបង្ករឿងក្នុងមន្ទីរពេទ្យបង្អែក ខេត្ដជាបន្ដបន្ទាប់មិនចេះឈប់ឈរ ។ លើសនេះទៀតមានការផ្ដល់ព័ត៌មានផ្ទៃ ក្នុងទៅមជ្ឈដ្ឋានខាងក្រៅ ដោយមួលបង្កាច់បង្ខូចកិត្ដិយសប្រធានមន្ទីរក្នុងគោល បំណងផ្ដួលរំលំតែម្ដង ៕

sew


ចែករំលែក៖