ព័ត៌មានទាន់ហេតុការណ៍៖

និស្សិតពេទ្យឆ្នាំទី២ម្នាក់ជិះម៉ូតូដួលត្រូវបានកុងតឺន័រកិនស្លាប់ភ្លាមៗនៅផ្លូវជាតិ៣

ចែករំលែក៖

ភ្នំពេញៈ នារីជានិស្សិតពេទ្យឆ្នាំទី២ ម្នាក់បានបែកក្បាលស្លាប់យ៉ាងអាណោច អាធ័មដោយសារគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នាជាមួយម៉ូតូមួយ គ្រឿងទៀតបណ្ដាលឱ្យដួលចូលក្រោម រថយន្ដកុងតឺន័រ កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ជិតខ្លោងទ្វារចូលវត្ដអង្គត្រគៀត ភូមិអង្គ ត្រគៀត ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ ។ ជនរគ្រោះឈ្មោះ ណុំ លីណា ភេទស្រី អាយុ១៩ឆ្នាំ ជានិស្សិត ពេទ្យវិទ្យាស្ថានវិទ្យាសាស្ដ្រសុខាភិបាល ខ.ភ.មឆ្នាំទី២ មានស្រុកកំណើតនៅ ខេត្ដកំពត ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យ ដឹងថា មុនពេលកើតហេតុគេឃើញនារី រងគ្រោះជិះម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ១FF-០២៧៨ ធ្វើដំណើរក្នុងទិសដៅពី ជើងទៅត្បូង។ ខណៈមកដល់ចំណុចកើត ហេតុមានម៉ូតូមួយគ្រឿងមិនចាំម៉ាក បានមកជែងខាងស្ដាំដៃនៃម៉ូតូជនរង គ្រោះក៏បានទាក់ដៃចង្កូតគ្នាបណ្ដាលឱ្យ នារីរងគ្រោះដួលបោកទៅថ្នល់ ចំណែក ម៉ូតូដែលមកប៉ះម៉ូតូនារីរងគ្រោះដួល ហើយបានលើកម៉ូតូជិះចេញទៅ ស្រប ពេលនោះក៏មានថយន្ដកុងតឺន័រ១គ្រឿង ក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ ៣C-៥៨២២ មកពីក្រោយទិសដៅស្រប គ្នាបណ្ដាលឱ្យកិននារីរងគ្រោះចំក្បាល បែកសំបែតដាច់ខ្យល់ស្លាប់ភ្លាមនៅ នឹងកន្លែងតែម្ដង។ រីឯរថយន្ដបង្ករភ្លាម នោះមិនបានឈប់នោះទេ បានបន្ថែម ល្បឿនរត់បានប្រមាណជិត២គីឡូមែត្រ ពីកន្លែងកើតហេតុក៏ត្រូវអ្នកឃើញហេតុការណ៍និងប្រជាការពារភូមិដេញឃាត់ បានទាំងអ្នកបើកបរនិងរថយន្ដ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច មូលដ្ឋានបានចុះទៅកន្លែងកើតហេតុ សម្រួលរាចរកុំឱ្យមានការកកស្ទះ និង បញ្ជូនអ្នកបើកបររថយន្ដទៅកាន់ប៉ុស្ដិ៍ នគរបាលចោមចៅកុំឱ្យកើតមានអំពើ ហិង្សារួចទាក់ទងទៅជំនាញឱ្យមកយក រថយន្ដបង្កទៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះ ស្រាយជូនជនរងគ្រោះតាមច្បាប់ ៕ សុខា សែនជ័យ

image4

image2


ចែករំលែក៖