ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនបុករថយន្ដរបួសធ្ងន់ម៉ូតូខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈដែលបើកបរហួសល្បឿនកំណត់ ហើយជ្រុលទៅបុកនឹងរថយន្ដដែលកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឱ្យបុរសខាង លើសន្លប់ស្ដូកស្ដឹងត្រូវបានគេដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗហើយ ករណីនេះគេសង្ស័យអ្នកបើកបរស្រវឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខ សាលាសង្កាត់ភ្នំពេញថ្មី តាមបណ្ដោយ ផ្លូវភ្នំពេញហាណូយ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរ រថយន្ដមានឈ្មោះ ពៅ គន្ធី ភេទប្រុស អាយ៥៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិគោក ឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកអ្នកបើកបរម៉ូតូដែលរងរបួស មិនស្គល់អត្ដសញ្ញាណទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញមានរថយន្ដ១គ្រឿងម៉ាកMATIZពណ៌ត្រួចយចេកពាក់ស្លាកលេខភ្នំពេញ២V-៨០៦៩ បើកបរដោយបុរសខាង លើធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុរថយន្ដ បាន បត់ឆ្វេងក្នុងគោលបំណងយកកូនចេញពីសាលារៀនពេលឆ្លងជិតផុតក៏មានម៉ូតូ មួយគ្រឿងម៉ាកយ៉ាម៉ាហាស៊ីរូសពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយបុរសមិនស្គល់អត្ដសញ្ញាណធ្វើដំណ្ដើរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះចាប់ ហ្វ្រាំងមិនទាន់ក៏បុកនឹងរថយន្ដបណ្ដាល ឱ្យរងរបួសធ្ងន់។ ក្រោយមកគេជួយដឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ (ដាច់ ក)។ ក្រោយកើតហេតុមាននគរបាល ចរាចរខណ្ឌសែនសុខបានមកវាស់វែង ហើយបានប្រគល់ឱ្យទៅនគរបាលចរាចរជើងគោករាជធានីភ្នំពេញអនុវត្ដបន្ដ ដើម្បីដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

siha

siha (2)

siha (1)


ចែករំលែក៖