ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នារងរបួសធ្ងន់២នាក់ព្រោះបើកបរមិនប្រកាន់ស្ដាំ

ចែករំលែក៖

ខេត្ដកំពង់ធំ ៖ ម៉ូតូពីរគ្រឿងបុកគ្នា ពេញទំហឹងបណ្ដាលឱ្យរបួសទាំងសងខាង ព្រោះតែការបើកបរមិនប្រកាន់ស្ដាំ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនេះកើតឡើងនៅវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៥ នៅចន្លោះគីឡូម៉ែត្រលេខ១៨៩ -១៩០ លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិ បល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ។

នគរបាលស្រុកកំពង់ស្វាយបានឱ្យដឹង ថា ម៉ូតូដែលបុកគ្នាមួយគ្រឿងម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-9096 បើកបរដោយឈ្មោះ សុខ លៀង ភេទប្រុស អាយុ២៤ឆ្នាំ មាន ទីលំនៅភូមិជីអាប ឃុំចំណាក្រោម ស្រុក ស្ទោង ខេត្ដកំពង់ធំ ។ រីឯម៉ូតូមួយគ្រឿង ទៀតម៉ាកសង់កូរ៉េគ្មានស្លាកលេខបើក បរដោយឈ្មោះ ហ៊ឹម ហ៊ូយ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃប្រស់ ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ រង របួសធ្ងន់ដូចគ្នា។

នគរបាលបានបញ្ជាក់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូនេះកើត ឡើងដោយសារអ្នកបើកបរម៉ូតូសង់កូរ៉េ បើកបរមិនប្រកាន់ស្ដាំនិងមិនគោរព ច្បាប់ចរាចរណ៍រំលោភចូលចំណែកផ្លូវ ខាងភាគីសង់សេ១២៥។

នៅក្រោយកើតហេតុសមត្ថកិច្ចបាន បញ្ជូនម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើមី្បរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះ ៕ ប៊ុន រិទ្ធី

kthom (3)

kthom (2) copy

kthom

kthom (1)


ចែករំលែក៖