ព័ត៌មានទាន់ហេតុការណ៍៖

ការដាក់លក់គ្រឿងសំណង់មកលើចំណីផ្លូវធ្វើឱ្យបាត់សោភណភាពទីក្រុង

ចែករំលែក៖

ខេត្ដព្រះសីហនុ ៖ ទំនិញនិងគ្រឿង សំណង់ជាច្រើនត្រូវបានគេសង្កេតឃើញមានដាក់តាំងលក់រំលោភលើចំណីផ្លូវ បង្កឱ្យមានការរិះគន់ពីប្រជាពលរដ្ឋនៅ ក្រុងព្រះសីហនុ ។

អ្នកក្រុងព្រះសីហនុជាច្រើនបាន សម្ដែងទស្សនៈដូចៗគ្នាថា នាពេល បច្ចុប្បន្នគេសង្កេតឃើញមានការដាក់ តាំងលក់កន្លែងគ្រឿងសំណង់ធំៗមកលើចំណីផ្លូវក្នុងក្រុង និងសម្ភារសាងសង់ សំណង់មួយចំនួនដាក់រាយប៉ាយនៅលើចំណីផ្លូវសាធារណៈ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋមាន ការរិះគន់ដល់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរក្រុងព្រះសីហនុមិនមានវិធាន ការចំពោះបញ្ហាទាំងអស់នេះទេ ។

មន្ដ្រីសាលាក្រុងម្នាក់បានប្រាប់ឱ្យដឹងថា អាជ្ញាធរក្រុងធ្លាប់មានវិធានការ ចុះមកហាមឃាត់និងណែនាំជាច្រើន លើកច្រើនដងមកហើយ ក៏ប៉ុន្ដែម្ចាស់ អាជីវកម្មលក់គ្រឿងសំណង់ទាំងនោះមិនខ្លាចញញើតចំពោះអាជ្ញាធរនោះទេ ។

ទាំងអស់នេះបើអាជ្ញាធរមូលដ្ឋាននិងក្រុងទុកបណ្ដែតបណ្ដោយមិនមានវិធានការឱ្យបានតឹងរ៉ឹងនោះទេច្បាស់លាស់ ចំណីផ្លូវសាធារណរបស់រដ្ឋនានាក្នុង ក្រុងព្រះសីហនុបាត់នូវសោភណភាព ជាក់ជាមិនខាន ។ ព្រោះថាខេត្ដព្រះសីហនុ គឺជាខេត្ដទេសចរណ៍មានភ្ញៀវជាតិ និងអន្ដរជាតិមកលេងច្រើននាពេល បច្ចុប្បន្ននេះ ៕ ឆ្លាមសមុទ្រ

abcrd


ចែករំលែក៖