ព័ត៌មានទាន់ហេតុការណ៍៖

នាំយកព្រះរាជអំណោយសម្ដេចម៉ែទៅចែកជូនប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍នៅភូមិរកា២១០នាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតិជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះបរមរាជ វាំងបាននាំយកព្រះរាជអំណោយមនុស្សធម៌របស់សម្ដេចម៉ែទៅចែកជូនបងប្អូនប្រជាពលរដ្ឋអ្នកផ្ទុកមេរោគអេដស៍នៅ ឃុំរកា ស្រុកសង្កែ ខេត្ដបាត់ដំបង ចំនួន២១០នាក់ និងក៏មានការចូលរួម ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផង ដែរ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍ផ្ដាំផ្ញើព្រះ រាជបណ្ដាំសាកសួរសុខទុក្ខ ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា និងសម្ដេចព្រះវររាជមាតា ជាតិខ្មែរទៅប្រគេនព្រះសង្ឃ និងជូន ប្រជាពលរដ្ឋនូវព្រះរាជហឫទ័យ អាណិត ស្រឡាញ់ និងសេចក្ដីនឹករលឹកគ្រប់ ពេលវេលាយ៉ាងជ្រាលជ្រៅជាទីបំផុត ។

សម្ដេចបានបន្ដថា សូមបងប្អូនទាំង អស់គ្នាត្រូវចេះថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ ហើយកុំអស់សង្ឃឹម ព្រោះបច្ចុប្បន្នជំងឺនេះមានថ្នាំព្យាបាល និងពន្យារពេលអាចឱ្យប្រជាពលរដ្ឋ ប្រកបរបរនិងរស់នៅបានដូចពលរដ្ឋដទៃទៀត ហើយសូមឱ្យប្រជាពលរដ្ឋត្រូវ ចេះធ្វើអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។ សម្ដេចបានរំឭកថា រដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ សូមបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរទទួលទានធ្វើស្រែចម្ការរៀងៗខ្លួន ដើម្បី កសាងជីវភាពប្រចាំថ្ងៃរបស់ខ្លួនឱ្យមានភាពថ្កុំថ្កើងទៅអនាគត ។

ព្រះរាជអំណោយដែលត្រូវបានផ្ដល់ ជូននាពេលនោះរួមមានសម្រាប់មនុស្ស ចាស់ចំនួន២១០នាក់ក្នុងម្នាក់ៗទទួល បានអង្ករ៥០គីឡូក្រាម និងឃីតមួយ ក្នុងនោះមានមុង ភួយ សារុង ក្រមា មីមួយកេស ត្រីខ១០កំប៉ុង កន្ទេលមួយ ស្បែកជើងផ្ទាត់មួយគូ អាវយឺតមានរូប ស្លាកសញ្ញាអំណោយសម្ដេចឪ សម្ដេច ម៉ែមួយ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងថវិកា២០០.០០០(២០ម៉ឺន)រៀល ។ រីឯក្មេងៗ ៧៣នាក់ ម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាមអាវយឺតរូបស្លាកសញ្ញា សម្ដេចតា សម្ដេចយាយមួយ សម្លៀក បំពាក់សិស្សមួយកំប្លេ ប៊ិច សៀវភៅ និងថវិកា១០០.០០០ (១០ម៉ឺនរៀល) និងឃីតមួយកញ្ចប់ក្នុងនោះមានមីមួយកេស ត្រីខ១០កំប៉ុង កន្ទេលមួយ ស្បែក ជើងផ្ទាត់មួយគូរ ទឹកត្រី៣ដប និងទឹក ស៊ីអ៊ីវ៣ដប ។

ដោយឡែកព្រះសង្ឃ៧អង្គក្នុងនោះ មានព្រះសង្ឃចំនួន៥អង្គទទួលបានទេយ្យទានមួយកញ្ចប់ មីមួយកេស ត្រីខ១០ កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា២០ម៉ឺន រៀល ។ ចំណែកព្រះសង្ឃ២អង្គ ដែលផ្ទុក មេរោគអេដស៍កទទួលបានទេយ្យទានដូច ព្រះសង្ឃ៥អង្គមុនដែរ ប៉ុន្ដែថវិកាទទួល បាន៣០ម៉ឺនរៀល ៕ សំរិត

image

abcrd (3)

image(1)

image(3)

image(2)


ចែករំលែក៖