ព័ត៌មានទាន់ហេតុការណ៍៖

លោក​ហ៊ុន​ម៉ា​នី​កោត​ស​សើរ​ស្នាដៃ​កងកម្លាំង​នគរបាល​រាជធានី​បង្ក្រាប​បទល្មើស​ថយ​ចុះ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សមាជិក​រដ្ឋសភា​វ័យ​ ក្មេង​លោក​ ហ៊ុន​ ម៉ា​នី​ បាន​ថ្លែង​កោត​ សរសើរ​ដល់​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ​ ជា​ពិសេស​កម្លាំង​នគរបាល​នៃ​ស្នង​ ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា​ បាន​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន​ក្នុង​ ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការ​បង្ក្រាប​បទ​ ល្មើស​នានា​នាំ​ឱ្យ​ថមថយ​ចុះ​គួរ​ឱ្យ​កត់​ សម្គាល់​និង​គួរ​ឱ្យ​មោទនភាព​ក្នុង​នោះ​ មាន​ដូច​ជា​បទល្មើស​គ្រឿងញៀន​និង​ជនអន្ដោប្រវេសន៍​ជាដើម​ ។​

​នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​ហ៊ុន​ ម៉ា​នី​ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ជាមួយ​កងកម្លាំង​នគរបាល​រាជធានី​ កាល​ ពី​រសៀល​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៥​ ដែល​បាន​ប្រព្រឹត្ដ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ផ្ទាល់​ និង​មានការ​ចូលរួម​ពី​ លោក​ ស​ សុខា​ សមាជិក​រដ្ឋសភា​ និង​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ដ្រីក្រសួង​ បរិស្ថាន​ព្រមទាំង​មានការ​ចូលរួម​ផង​ ដែរ​ពី​សំណាក់​លោក​ ឃួ​ង​ ស្រេង​ អភិបាល​ រង​រាជធានី​ភ្នំពេញ​ លោក​ឧត្ដមសេនីយ៍​ ឯក​ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ ភ្នំពេញ​ អស់លោក​-​លោកស្រី​មន្ដ្រី​នគរ​ បាល​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ និង​អធិការ​អធិការរង​នាយ​-​នាយ​ រង​ប៉ុ​សិ៍្ដ​រដ្ឋបាល​ទាំងអស់​ប្រមាណ​ជា​ ២៧៥​នាក់​ ។​

​លោក​ហ៊ុន​ ម៉ា​នី​ បាន​មាន​ប្រសាសន៍​ បន្ថែម​ថា​ ចំពោះ​កម្លាំង​នគរបាល​ចរាចរ​ បាន​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​បញ្ជៀ​សការ​កកស្ទះ​ចរាចរណ៍​ និង​បាន​ ជួយ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ​មិន​ ខ្វល់​ពី​ការ​នឿយហត់​ ។​

​ដោយឡែក​លោក​ឧត្ដមសេនីយ៍ឯក​ ជួន​ សុវណ្ណ​ ក៏​បាន​លើក​ឡើង​ថា​ ក្នុង​រយៈ​ ពេល​៨​ខែ​ដើមឆ្នាំ​២០១៥​នេះ​ ស្នងការ​ ដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ ប្រតិបត្ដិការ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ ក្នុង​រាជធានី​ភ្នំពេញ​ ជា​ពិសេស​បទល្មើស​ ព្រហ្មទណ្ឌ​ និង​បទល្មើស​គ្រឿងញៀន​ បទ​ ល្មើស​ចរាចរណ៍​បាន​សម្រេច​ច្រើន​ករណី​ និង​ជនអន្ដោប្រវេសន៍​ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា​ ក្រៅពី​នោះ​លោក​ ហ៊ុន​ ម៉ា​នី​ រួម​នឹង​ក្រុមការងារ​ក៏​បាន​នាំ​ យក​អង្ករ​ចំនួន​១៥​តោន​មក​ចែក​ផ្ដល់​ជូន​តាម​បណ្ដា​អធិការដ្ឋាន​នានា​ចំណុះ​ឱ្យ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​ជា​ការ​ រំលែក​ទុក្ខ​លំបាក​មួយ​គ្រា​ដែរ​ ៕​ តា​ឡឹម​

talem (2)

talem (3)

talem (1)

talem


ចែករំលែក៖