ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបអាចោរជើងមួយឃាត់អ្នក និយមអ៊ុតបាន៨នាក់យកទៅដុស ក្អែលនៅស្នងការនគរបាលរាជធានី

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស ៨ក្នុងចំណោមមនុស្សជាង១០នាក់រួម មេអាប៉ោងមួយ កម្រាល១ គម្របផ្ដឹល មួយត្រូវបានកម្លាំងនគរបាលការិយា ល័យសន្ដិសុខផ្ទៃក្នុងរាជធានីនិងមានការចូលរួមអនុញ្ញាតពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងបានចូល ទៅបង្ក្រាបដល់វង់កំពុងលេខហើយបានឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់ ។

ប្រតិបត្ដិការនេះបានប្រព្រឹត្ដទៅនៅ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ ២៣៧ ភូមិថ្មី សង្កាត់ស្ទឹងមានជយ័ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដែលគេដឹង ថា បានបើកលេងយូរមកហើយមិនដែល អាជ្ញាធរណាបង្ក្រាបម្ដងណាឡើយ។

មន្ដ្រីនគរបាលការិយាល័យសន្ដិសុខ ផ្ទៃក្នុងបានឱ្យដឹងថា ទីតាំងខាងលើនេះគេ បើកលេងល្បែងភ្នាល់ជាល្បែងស៊ីសង ច្រើនប្រភេទណាស់ ជាពិសេសល្បែង អាប៉ោងនេះតែម្ដងដែលខ្លះចាញ់ម្ដង ១០០-២០០-៣០០ដុល្លារ ទើបប្រជា ពលរដ្ឋទ្រាំមិនបានរាយការណ៍ប្រាប់ឱ្យ សមត្ថកិច្ចទៅបង្ក្រាបហើយនៅក្នុងប្រតិបត្ដិការបង្ក្រាបនេះសមត្ថកិច្ចដកហូត បានមេអាប៉ោង១, ចាន១, គម្របផ្ដឹល១, កម្រាល១, លុយបាត៣០០បាត, លុយ ដុល្លារ១០០ដុល្លារ និងលុយខ្មែរចំនួន មួយលានចិតសឹបម៉ឺនរៀល ព្រមទាំង ឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៨នាក់ទៀត ផង ។

បច្ចុប្បន្នមនុស្សទាំង៨នាក់និងវត្ថុ តាងត្រូវបានបញ្ជូនទៅកាន់ការិយាល័យសន្ដិសុខផ្ទៃក្នុងរាជធានីភ្នំពេញដើម្បី ចាត់ការតាមច្បាប់ ៕ ប្រាថ្នា

uth

uuus


ចែករំលែក៖