ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រី​យោធា​ចេញពី​បន្ទាយ​ជិះ​ម៉ូតូ​ បុក​រថយន្ដ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ចេញពី​ធ្វើការ​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​នៅ​លើ​ស្ពាន​៧​មក​រា​ បណ្ដាល​ឱ្យ​ផ្លោង​បោក​ក្បាល​នឹង​ខឿន​ស្ពាន​ ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​នៅ​តាម​បណ្ដោយ​ ផ្លូវជាតិ​លេខ​៣​ ភូមិ​ទឹកថ្លា​ សង្កាត់​ក្រាំង​ ពង្រ​ ខណ្ឌដង្កោ​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨​ ខែសីហា​ ។​

​សព​មានឈ្មោះ​ កែវ​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ជាម​ន្ដ្រី​យោធា​នៅ​កងពល​ តូច​លេខ​៧០​ ឋានន្ដរសក្ដិ​អនុសេនីយ៍ទោ​ មាន​ទីលំនៅ​ភូមិ​ឈើទាល​ជ្រំ​ ឃុំ​ក្រាំង​ លាវ​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ ពណ៌​ឈាម​ជ្រូក​ អត់​ស្លាក​លេខ​ ជា​ម៉ូតូ​ទើបនឹង​ទិញ​បាន​ជិត​មួយ​ខែ​ជិះ​គ្នា​២​នាក់​ ជាម​ន្ដ្រី​យោធា​កងពលតូច​លេខ​ ៧០​ ទើបនឹង​ចេញពី​បន្ទាយ​គោលបំណង​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣​ពី​ជើង​ទៅ​ត្បូង​ ចំណែក​រថយន្ដ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​ 3C-9766​ ជិះ​គ្នា​២​នាក់​អ្នក​ បើកបរ​ និង​ព្រូ​រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​ បើកបរ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​លើ​ស្ពាន​៧​មក​រាជា​ផ្លូវ​កោង​ហើយ​ងងឹត​ធ្វើ​ឱ្យ​រថយន្ដ​និង​ម៉ូតូ​ជិះ​លឿន​ដូច​គ្នា​បួង​ចង្កូត​រេ​ ទៅ​គន្លង​ផ្លូវ​រថយន្ដ​បណ្ដាល​ឱ្យ​បុក​ចង្កៀង​ខាងឆ្វេង​រថយន្ដ​ផ្លោង​អ្នក​បើក​ម៉ូតូ​បោក​ក្បាល​នឹង​ខឿន​ស្ពាន​៧​មក​រា​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ។​ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​សន្លប់​ស្ដូកស្ដឹង​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​ បាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ។​

​ក្រោយ​ពេល​កើតហេតុ​រថយន្ដ​មិន​បាន​ ឈប់​ទេ​បាន​ព្យាយាម​បើក​រត់​ជិត​១០​គីឡូ​ ម៉ែត្រ​ទៅ​ដល់​វត្ដ​ព្រៃវែង​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ ទើប​ឃាត់​រថយន្ដ​បាន​ តែ​អ្នក​ បើកបរ​និង​ព្រូ​រត់គេច​ខ្លួន​បាត់​អស់ហើយ​ ។​

​ក្រោយ​ពេល​កើតហេតុ​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​សាច់ញាតិ​ដឹក​យក​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ ចំណែក​រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថ​ កិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​ដោះស្រាយ​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ៕ ហេង​ ន​រិ​ន្ទ្រ​

ddwe


ចែករំលែក៖