ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិបដាក់ត្រចៀក៖ ជង្គង់មាន់ សាច់មាន់ ចរាចរណ៍ឆ្លងកាត់តាមច្រកអូររំដួល ច្រកបឹងឆ្នាំង និងច្រកភ្នំដី

ចែករំលែក៖

សកម្មភាពរបស់ឈ្មួញរកស៊ីដឹកជញ្ជូនសាច់មាន់ ជង្គង់មាន់ដែលគេទទួលស្គាល់ថា សុទ្ធតែប្រើប្រាស់សារជាតិគីមីបណ្តាលឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ទៅលើប្រជាពលរដ្ឋដែលជាអ្នកបរិភោគក្នុងស្រុក កំពុងចរាចរណ៍យ៉ាងអាណាធិបតេយ្យតាមច្រកអូររំដួល ច្រកបឹងឆ្នាំង ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងតាមច្រកភ្នំដី ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សាច់មាន់ ជង្គង់មាន់ដែលបានចរាចរណ៍យ៉ាងអាណាធិបតេយ្យនេះ ភាគច្រើនឈ្មួញដឹកតាមរថយន្តប្រភេទកាមរី ដែលផ្ទុក១ឡានៗពីមួយតោនទៅពីរតោន ហើយសុទ្ធតែបានប្រើប្រាស់សារធាតិគីមីដើម្បីរក្សាសាច់មិនឲ្យស្អុយ ប៉ុន្តែបានប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគយ៉ាងធ្ងន់បំផុត ។ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានវិធានការទប់ស្កាត់នៅឡើយទេ ក្នុងរយៈពេលប៉ុន្មានខែនេះ បើទោះជាមានការចរាចរណ៍ទាំងយប់ទាំងថ្ងៃក៏ដោយ ក្នុងនោះគឺក្រុមឈ្មួញបានបង់ប្រាក់លក្ខណៈប្រចាំខែទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័ន កំពុងបម្រើការនៅច្រកទាំងបីខាងលើនេះ ។ ដូច្នេះការហូរចូលប្រភេទអាហារទាំងនេះបានក្លាយទៅជាទម្លាប់មួយកើតឡើងដោយអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ហើយសាច់មាន់ ជង្គង់មាន់ត្រូវបានគេចែកចាយនៅក្នុងខេត្តបាត់ដំបង់ បន្ទាយមានជ័យ សៀមរាប និងភ្នំពេញ ។ បន្ទាប់ពីមានសមត្ថកិច្ចជាច្រើនស្ថាប័ន ប្រចាំច្រកទាំង៣ខាងលើ នៅតាមបណ្តាផ្លូវជាតិ ក៏មានសមត្ថកិច្ចជាច្រើនទៀត ប៉ុន្តែការទប់ស្កាត់មិនបានបំពេញកាតព្វកិច្ចនោះឡើយ គឺសមត្ថកិច្ចគិតតែពីបញ្ហាយកប្រយោជន៍ និងរកប្រាក់ដើម្បីបំពេញត្រូវការថ្នាក់លើ ក៏ដូចជាយកទៅបំពេញការមកកាន់គោលដៅនីមួយៗ ទើបក្លាយទៅជាអំពើពុករលួយដ៏ធ្ងន់ ។

ប្រសិនបើពុំមានការទប់ស្កាត់លើបញ្ហាសាច់មាន់ ជង្គង់មាន់ មានសារធាតុគីមី ហូរចូលដ៏សម្រុកនេះទេប្រជាពលរដ្ឋនៅក្នុងស្រុកនឹងប្រឈមនូវបញ្ហាសុខភាព ។ ក្នុងនោះគេក៏ទទួលស្គាល់ថា ខាងជំនាញកាំកុងត្រូលនៅក្នុងខេត្តបាត់ដំបង ឬនៅប្រចាំច្រកខាងលើនេះពិតជាទទួលបានប្រយោជន៍ខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងសមត្ថកិច្ចដទៃទៀត ពីព្រោះជំនាញកាំកុងត្រូលជាអ្នកមានភារកិច្ច ទប់ស្កាត់ការហូរចូលនូវចំណីអាហារមានជាតិពុល ហើយសមត្ថកិច្ចដទៃទៀតគ្រាន់តែជាជំនាញសហការប៉ុណ្ណោះ ដូច្នេះ ការហូរចូលជង្គង់មាន់ សាច់មាន់ខូចគុណភាព ផ្តើមចេញពីភាពធូរលុងរបស់មន្ត្រីកាំកុងត្រូលនេះជាដើម ៕


ចែករំលែក៖