ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ ត្រីចាប, ត្រីឆ្ដោនៅបន្ដនាំចូលតាមច្រកភ្នំដិន

ចែករំលែក៖

ឈ្មួញដែលរកស៊ីនាំ ត្រីហាមឃាត់(ត្រីចាប) បាននិងកំពុងរកស៊ី ជាធម្មតាដោយ នាំចូលតាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្ដតាកែវជារៀងរាល់ថ្ងៃ ។ ឈ្មួញដែលល្បី ប៉ាវផ្ដាច់ក្នុងការនាំត្រីចាប, ត្រីឆ្ដោ, ត្រីរ៉ស់ឈ្មោះ តូម បាននិងកំពុងរកស៊ីបំពាន ច្បាប់ស្រុកខ្មែរ រីឯអាជ្ញាធរមាន សមត្ថកិច្ច ពោលគឺមន្ដ្រីជលផលបានត្រឹមតែលូក ដៃទទួលយកលុយពីពួកឈ្មួញនោះប៉ុណ្ណោះ ដោយមិនខ្វល់និងត្រួតពិនិត្យមើលបទ ល្មើសនោះឡើយ ។

ប្រភពបានឱ្យដឹងថា ឈ្មួញជនជាតិវៀតណាមឈ្មោះ តូម ជាអ្នកប៉ាវផ្ដាច់ក្នុងការ នាំត្រីចាបផ្គត់ផ្គង់ខេត្ដកំពង់ស្ពឺ ។ ក្រៅពីនោះត្រីឆ្ដោ និងត្រីរ៉ស់ ដែលពោរពេញ ដោយសារធាតុគីមីត្រូវបានយកមកផ្គត់ផ្គង់តាមយឿត្រីនានាក្នុងរាជធានីភ្នំពេញ ។ គាត់រកស៊ីនាំត្រីចាប(ច្បាប់ហាមឃាត់) និងត្រីឆ្ដោ ត្រីរ៉ស់ចូលក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់អំពី ច្បាប់ទម្លាប់អ្វីឡើយ ព្រោះតែអាងទឹក លុយដែលខ្លួនបានផ្ដល់ឱ្យ មន្ដ្រីជលផលខ្មែររួចអស់ទៅហើយ ។ ដូច្នេះបញ្ហាបទល្មើសនៃការនាំត្រីចូលរបស់ ឈ្មួញវៀតណាមឈ្មោះតូម ក្លាយជារឿងធម្មតា ។

គេរាយការណ៍ថា នៅវេលាម៉ោង៣រសៀលចំណុចច្រកព្រំដែនភ្នំដិន ស្រុកគិរី វង់ ខេត្ដតាកែវរថយន្ដយីឌុបដឹកត្រី របស់ឈ្មួញតូមបានរៀបចំចេញដំណើរ ។ មាន ការចោទសួរថា ហេតុអ្វីបានជាឈ្មួញតូម ព្រហើនហ៊ានដឹកត្រីចាបចូលស្រុកខ្មែរ ទាំងថ្ងៃ? គេមិនចាំបាច់សួរឈ្មួញ តូមនោះទេ គឺគេសួរទៅមន្ដ្រី ជលផលនៅខេត្ដ តាកែវនោះដឹងហើយ ។ ដូច្នេះមានន័យថា ឥទ្ធិពលលុយរបស់ ឈ្មួញតូមអាចដឹក ត្រីល្មើសច្បាប់ចូលស្រុកខ្មែរទាំងថ្ងៃត្រង់ក៏បាន ៕

IMG-20150908-WA0001


ចែករំលែក៖