ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រី​ជំនាញ​ធនធានទឹក​ស្ដា​រប្រឡាយ​ប្រវែង​១.៥០០​ម៉ែត្រ​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​២.០០០​ហិច​តា​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់ៈ​ ក្រុម​មន្ដ្រី​ជំនាញ​របស់​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ដពោធិ៍សាត់​ ចុះ​ស្ដារ​ប្រឡាយ​គោក​រាក់​ ដើម្បី​នាំ​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​ របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាកាន ​។​

​ប្រតិបត្ដិការ​កម្លាំង​ក្រុមការងារ​មន្ទីរ​ជំនាញ​ ចុះ​ស្ដា​ប្រឡាយ​ខាងលើ​ប្រព្រឹត្ដ​ទៅ​ កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​កំពង់ក្ដី​ ឃុំ​រំលេច​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​លោក​ កែវ​ វ័យ​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ដពោធិ៍សាត់​ ដឹកនាំ​កម្លាំង​ខាងលើ​បាន​ប្រាប់​ថា​ ប្រឡាយ​គោក​រាក់​ដែល​ត្រូវ​ស្ដា​ មាន​ប្រវែង​ ១៥០០​ម៉ែត្រ​ ដែល​ស្ថិត​នៅ​ភូមិ​.​ឃុំ​ខាងលើ​ ដើម្បី​នាំ​ទឹក​ពី​ប្រព័ន្ធ​ធារាសាស្ដ្រ​ដំណាក់​អំពិល​កាត់​តាម​អាង​ទឹក​អន្លង់​ស្វាយ​ សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ ចំនួន​ ៤​ភូមិ​ គឺ​ភូមិ​កូន​ត្នោត​,​ ភូមិ​រោង​តា​កុក​,​ ភូមិ​កំពង់ក្ដី​ និង​ភូមិ​ប្រាសាទ​ នៅ​ឃុំ​រំលេច​ និង​បន្ដ​ទៅ​ ឃុំ​អូរ​តា​ប៉ោង​ ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​ ២០០០​ហិច​តា​ ក្នុង​នោះ​នៅ​ឃុំ​រំលេច​ ផ្ទៃដី​ចំនួន​ ៥០០​ហិច​តា​ និង​នៅ​ឃុំ​អូរ​តា​ប៉ោង​ ផ្ទៃដី​ចំនួន​ ១៥០០​ហិច​តា​ ដែល​កំពុង​ត្រូវការ​ស្រោចស្រព​ជា​ចាំបាច់​ ។​ លោក​ប្រធាន​មន្ទីរ​បន្ដ​ទៀត​ថា​ លោក​នឹង​បន្ដ​ដឹកនាំ​ក្រុមការងារ​ចុះ​អនុវត្ដន៍​តាម​ផែនការ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ជា​បន្ដបន្ទាប់​ ខណៈ​នៅ​ខេត្ដពោធិ៍សាត់​ឆ្នាំ​នេះ​មិន​ស្រូវ​សម្បូរ​ភ្លៀង​ ហើយ​ប្រជាពលរដ្ឋ​ត្រូវការ​ទឹកស​ង្រោះ​ស្រូវ​ជា​ចាំបាច់​ ៕​ ប៉ឹម​ ពិន​

pursat (1)

pursat

pursat (2)

pursat (3)

pursat (4)

pursat (5)

pursat (6)

pursat (7)


ចែករំលែក៖