ព័ត៌មានទាន់ហេតុការណ៍៖

បាក់រលំបង្គោលអង់តែនទៅលើព្រះវិហារអារ៉ាប៊ីសាអ៊ូឌីតស្លាប់១០៧នាក់ របួស២៣៨នាក់

ចែករំលែក៖

មន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានថ្លែងថា បង្គោលអង់តែនដ៏ធំមួយបានបាក់រលំសង្កត់ទៅលើបរិវេណព្រះវិហារ Mecca Grand Mosque ដោយសារតែខ្យល់ព្យុះកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នោះបានបណ្តាលឲ្យមនុស្ស១០៧នាក់បាត់បង់ជីវិត និង២៣៨នាក់ផ្សេងទៀតរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងមុនប៉ុន្មានថ្ងៃដែលមានកម្មវិធីធ្វើព្យុហត្រា hajj ធ្វើឡើងជារៀងរាល់ឆ្នាំនៅព្រះវិហារនោះ ។

ទីភ្នាក់ងារការពារជនស៊ីវិលបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលដឹងថា មានការបាក់រលំបង្គោលអង់តែនដ៏ធំនោះទៅលើព្រះវិហារ Grand Mosque ដែលជាព្រះវិហារមួយទទួលការគោរពបូជាយ៉ាងច្រើនបំផុតពីពលរដ្ឋអ្នកកាន់សាសនាអិស្លាម ។ ហេតុការណ៍នេះបានកើតឡើងភ្លាមបន្ទាប់ពីនៅតំបន់នេះមានភ្លៀងធ្លាក់ និងខ្យល់ព្យុះខ្លាំង ។

លោក Ahmed bin Mohammad al-Mansoori អ្នកនាំពាក្យព្រះវិហារខាងលើបញ្ជាក់ដែរថា មន្ត្រីរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌូតបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន SPA ថា ហេតុការណ៍បាក់រលំនេះដោយសារតែភ្លៀងធ្លាក់ ខ្លាំង និងមានខ្យល់ព្យុះផងដែរ ។

បុគ្គលិកបម្រើការក្នុងព្រះវិហារម្នាក់ឈ្មោះ Abdel Aziz Naqoor បាននិយាយថា លោកបានឃើញបង្គោលអង់តែននោះបានបាក់រលំចុះមក បន្ទាប់ពីទទួលរងវាយប្រហារពីខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ។ ព្រះវិហារដែលរងគ្រោះនេះ មនុស្សម្នាជាច្រើនដែលជាអ្នកប្រតិប័តណ៍ជំនឿលើសាសនានេះបានមកពីគ្រប់ទិសទីជួបជុំគ្នាដើម្បីធ្វើពិធីបួងសួង ឬការធ្វើព្យហយាត្រាផងនោះ ។

រូបភាពជនរងគ្រោះត្រូវបានផ្សព្វផ្សាយឲ្យឃើញថា ដេកដួលរដូករណែលពាស់ពេញទីធ្លាព្រះវិហារនោះតែម្តង ៕

crane02_3437393b

460x1240


ចែករំលែក៖