ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ចោរ​ប្រដាប់​អាវុធ​ចាប់​អ្នក​ ស្រុក​ចង​ប្លន់​លុយ​និង​គ្រឿងអលង្កា​ សារ​ជា​ថ្មី​នៅ​ខេត្ដកំពត​

ចែករំលែក៖

​ខេត្ដកំពត​ ៖​ ករណី​ចោរប្លន់​ប្រដាប់​ ដោយ​អាវុធ​បាន​កម្រើក​ឡើង​វិញ​នៅ​ ខេត្ដកំពត​ខណៈ​ដែល​ករណី​ប្លន់​បាន​កើត​ ឡើងជា​បន្ដបន្ទាប់​ ហើយ​បទល្មើស​មួយ​ ចំនួន​នៅ​ពុំ​ទាន់​ត្រូវ​បាន​បង្ក្រាប​ចាប់ខ្លួន​ ជនសង្ស័យ​បាន​នៅឡើយ​។​

​ជាក់ស្ដែង​នៅ​វេលា​ម៉ោង​៨​និង​៣០​ នាទី​យប់​ ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​-​ឃុំ​ស្នាយ​អ​ញ្ជិ​ត​ ស្រុក​ជុំ​គិរី​ ខេត្ដកំពត​ មាន​ចោរប្លន់​មួយ​ក្រុម​បាន​ ចូល​ចាប់ចង​អ្នក​ភូមិ​រួច​វាយ​កំរាម​យក​ លុយ​និង​គ្រឿងអលង្ការ​ជា​ច្រើន​ហើយ​ ក្រុម​ចោរប្លន់​បាន​នាំ​គ្នា​គេចខ្លួន​ដោយ​ សុវត្ថិភាព​។​

​តាម​សេចក្ដីរាយការណ៍​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ អ្នកស្រុក​ដែល​ជា​ជន​ រង​គ្រោះ​ចំនួន​៣​នាក់​ទី​១-​ឈ្មោះ​ ហេង​ សូ​ឡា​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ ទៀន​ រៀល​វួ​ច​ឆេ​ង​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ និង​ទី​៣-​ឈ្មោះ​ ទៀន​ រៀល​ម៉ី​លី​ន​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ត្រូវជា​ក្មួយ​ស្ដ្រី​រង​គ្រោះ​ ឈ្មោះ​ ហេង​ សូ​ឡា​ ត្រូវ​ក្រុម​ចោរប្លន់​ ចាប់ចង​រួច​វាយ​ធ្វើ​ទារុណកម្ម​ដើម្បី​ គំរាម​យក​លុយ​ព្រមទាំង​គ្រឿងអលង្ការ​។​

​ប្រភព​បាន​បន្ដ​ថា​ ជនល្មើស​មាន​គ្នា​ ចំនួន​៥​នាក់​ ប្រដាប់​ដោយ​អាវុធ​អាកា​ ចំនួន​២​ដើម​ អាវុធ​ខ្លី​១​ដើម​ និង​ជន​ ល្មើស​មួយ​ចំនួន​ទៀត​ប្រដាប់​ដោយ​ពូថៅ​ និង​កន្ដ្រៃ​កាត់​ដែក​បាន​ចូល​ចាប់ចង​ជន​ រង​គ្រោះ​ដើម្បី​ប្លន់​យក​លុយ​និង​គ្រឿង​ អលង្ការ​នេះ​។​ នេះ​បើ​តាម​ជន​រង​គ្រោះ​ បាន​រៀបរាប់​ពី​សកម្មភាព​ដែល​ជន​ សង្ស័យ​ជា​ក្រុម​ចោរប្លន់​បាន​ចូល​ទៅ​ធ្វើ​ សកម្មភាព​ប្លន់​ដល់​ពួក​គាត់​។​

​បើ​តាម​ជន​រង​គ្រោះ​អះអាង​ថា​ ក្រោយ​ពី​ក្រុម​ចោរប្លន់​ចាប់ចង​វាយ​ពួក​គាត់​ហើយ​នោះ​ក្រុម​ចោរ​បាន​ប្រមូល​ យក​លុយ​ខ្មែរ​ចំនួន​ប្រដែ​ល​ជា​៣​លាន​ រៀន​ លុយ​ដុល្លារ​ចំនួន​ជាង​២០០​ដុល្លារ​ និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត​ ហើយ​ ក្រោយ​ពី​ប្រមូល​លុយ​និង​គ្រឿងអលង្ការ​ ហើយ​នោះ​ ក្រុម​ចោរ​បាន​នាំ​គ្នា​គេចខ្លួន​ តាម​របង​ខាងក្រោយ​ដែល​ពួក​គេ​បាន​ កាត់​ហែក​ចូល​មក​ប្លន់​នេះ​។​

​គួរ​រំលឹក​ថា​ កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែ​ សីហា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​កណ្ដោល​ ស្រុក​ទឹកឈូ​ មាន​អំពើ​ប្លន់​ ប្រដាប់​ដោយ​អាវុធ​ដ៏​សាហាវ​មួយ​បាន​ កើតឡើង​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ ហើយ​ ក្រុម​ចោរ​ដែល​មាន​គ្នា​៣-៤​នាក់​បាន​ បាញ់​រះ​ជា​ច្រើន​គ្រាប់​ទៅ​លើ​ម្ចាស់ផ្ទះ​ឱ្យ​ របួសធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ គ្រា​ដែល​ជន​ រង​គ្រោះ​បាន​រារាំង​ក្រុម​ចោរ​។​ កាល​ ណោះ​បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​បាញ់​ឱ្យ​ ស្លាប់​ឈ្មោះ​ ណេ​ង​ ណាត​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ។​ ជន​រង​គ្រោះ​ត្រូវ​ចោរ​ បាញ់​ចំ​ចំនួន​២​គ្រាប់​ខណៈ​ដែល​ជន​រង​ គ្រោះ​រារាំង​និង​ខ្ទប់ទ្វារ​មិន​ឱ្យ​ក្រុម​ចោរ​ ប្លន់​ចូល​ទៅ​ក្នុងផ្ទះ​។​

​ទាក់ទិន​នឹង​ករណី​ប្លន់​សារ​ជា​ថ្មី​នេះ​ លោក​ឧត្ដមសេនីយ៍ត្រី​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ កំពត​បានឱ្យ​ដឹង​តាម​ទូរ​ស័​ទ្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ថា​ ក្រុម​ចោរ​ដែល​ចូល​ ប្លន់​ប្រជាពលរដ្ឋ​នៅ​យប់​ថ្ងៃ​ទី​១១​ កញ្ញា​ នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ក្រុម​ចោរ​ ប្លន់​ទាំងនេះ​គឺជា​ក្រុម​ដែល​បាន​ប្លន់​ជន​ រង​គ្រោះ​កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​ កណ្ដោល​ ស្រុក​ទឹកឈូ​ ។​ ការ​ដែល​ សមត្ថកិច្ច​សន្និដ្ឋាន​បែប​នេះ​ព្រោះ​ក្រុម​ ចោរប្លន់​ខាងលើ​នេះ​បាន​ធ្វើ​សកម្មភាព​ ស្រ​ដៀង​គ្នា​ ហើយ​អាវុធ​ខ្លី​ដែល​ក្រុម​ ចោរ​យក​ទៅ​គំរាម​ប្លន់​ជន​រង​គ្រោះ​នោះ​ជា​អាវុធ​ជ័រ​។​

​លោកស្នងការ​រង​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​នេះ​សមត្ថកិច្ច​បាន​កំណត់​មុខ​ សញ្ញា​ជនសង្ស័យ​រួច​អស់ហើយ​ តែ​ សមត្ថកិច្ច​ត្រូវការ​ពេលវេលា​ដើម្បី​ ប្រមូល​ភស្ដុ​តាង​ដើម្បី​ដាក់បន្ទុក​ទៅ​លើ​ ក្រុម​ជនសង្ស័យ​ ហើយ​បើ​យើង​ចាប់​ ដោយ​គ្មាន​ភស្ដុ​តាង​ទេ​នោះ​“​វា​ភ្លូ​”​ ៕​ លី​ ហ៊ា​ង​

kpot (3)

kpot (2)

kpot (1)

kpot


ចែករំលែក៖