ព័ត៌មានទាន់ហេតុការណ៍៖

ជនភៀសខ្លួនរាប់ពាន់នាក់ហេវហត់ដួលសន្លប់ក្រោមទឹកភ្លៀងរងចាំឆ្លងព្រំដែន

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងដូចចាក់ទឹកនៅតំបន់ព្រំដែន Macedonia ធ្វើឲ្យជនភៀសខ្លួនជាង៧០០០នាក់ដែលរង់ចាំនៅទីនោះរងារញ័រអត់បាយ ខ្លះទៀតដួលសន្លប់ ។ មិនត្រឹមតែប៉ុណ្ណោះ ជនភៀសខ្លួនមួយចំនួនក៏បានប៉ះទង្គិចជាមួយឆ្មំាព្រំដែនទៀតផង ។

កម្លាំសន្តិសុខ Macedonia ព្យាយាមរារាំងជនភៀសខ្លួនឆ្លងព្រំដែន អាចបង្កឲ្យ មានភាពចលាចល ។ នៅពេលនេះប្រទេស Macedonia មិនទាន់អាចបញ្ជូនឧប្បករណ៍ដឹកជញ្ជូនគ្រប់គ្រាន់សម្រាប់បញ្ជូនជនភៀសខ្លួនទាំងនោះឡើយ ។

វិបត្តិជនភៀសខ្លួនកំពុងធ្វើឲ្យតំបន់អឺរ៉ុបប្រឈមនៅបញ្ហាជាច្រើនលើផ្នៃកសន្តិសុខ និងនយោបាយ ជនភៀសខ្លួនដែលចូលដល់អឺរ៉ុបរាប់សែននាក់មិនអាចបណ្តេញឲ្យត្រឡប់ទៅកាន់ស្រុកកំណើតដែលកំពុងប្រឈម និងអំពើហិង្សានោះឡើយ។ ទាំងនោះហើយប្រទេសអឺរ៉ុបចាំបាច់ត្រូវតែបែងចែកគ្នាទទួលជនអន្តោបវេសទាំងអស់នោះ ។

ដោយរងសម្ពាធពីអឺរ៉ុប អាមេរិកក៏បានសម្រេចទទួលជនភៀសខ្លួនមួយចំនួនផងដែរ ដើម្បីជួយសម្រាលបន្ទុករបស់អឺរ៉ុប។ ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានចេញបញ្ជាឲ្យរដ្ឋាភិបាលរបស់លោក ត្រៀមខ្លួនទទួលជនភៀសខ្លួនស៊រីរី១មឺននាក់នៅឆ្នាំ២០១៦ ដើម្បីជួយកាត់បន្ថយក្តីកង្វល់របស់ប្រទេសក្នុងតំបន់អឺរ៉ុប កំពុងតែជួបវិបត្តិជនភៀសខ្លួន។

អ្នកនាំពាក្យសេតវិមានលោក Josh Earnest បញ្ជាក់ថា ប្រធានាធិបតីអូបាម៉ាបានស្នើឲ្យទទួលយកជនភៀសខ្លួនស៊ីរី។ លោកបន្តទៀតថា «ប្រធានាធិបតីអូបាម៉ាបានប្រកាសឲ្យក្រុមការងារទទួលជនភៀសខ្លួន ១ម៉ឺននាក់មកពីប្រទេសស៊ីរីក្នុងឆ្នាំ២០១៦។

នេះជាការសន្យាដំបូងបង្អស់របស់សេតវិមាន ក្នុងការទទួលជនភៀសខ្លួនដោយសារសង្គ្រាមនៅស៊ីរី។ ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងនៅឆ្នាំ២០១១មក អាមរិកបានទទួលជនភៀសខ្លួនស៊ីរីបាន១៥០០នាក់ និង៣០០នាក់ទៀតត្រូវទទួលនៅខែតុលានខាងមុខ។ ការប្រកាសរបស់សេតវិមានកើតឡើង ក្រោយការរងសម្ពាធពីសម្ពន្ធមិត្តនៅអឺរ៉ុបពីការទទួលជនភៀសខ្លួនរបស់អាមេរិក ។

ប៉ុន្តែតំណាងរាស្ត្រមួយចំនួននៅអាមេរិកដែលគាំទ្រជនភៀសខ្លួនស៊ីរីបញ្ជាក់ថា ការទទួលយកជនភៀសខ្លួន១ម៉ឺននាក់ គឺមិនគ្រប់គ្រាន់នោះឡើយ សម្រាប់ដោះស្រាយវិបត្តិមនុស្សធម៌ សម្រាប់ជនភៀសខ្លួន ។

តំណាងរាស្ត្រអាមេរិកមួយរូប មកពីគណបក្សប្រជាធិបតេយ្យ លោក David Cicilline បានស្នើដល់ប្រធានាធិបតីអូបាម៉ាទទួលជនភៀសខ្លួនស៊ីរី៦៥ពាន់នាក់រហូតដល់ឆ្នាំ២០១៦ ។

នៅពេលនេះ ប្រទេសនៅក្នុងតំបន់អឺរ៉ុបបានរួមដៃគ្នាទទួលជនភៀសខ្លួនស៊ីរីដែលបានហូរចូលតំបន់អឺរ៉ុប ។ អាល្លឺម៉ងបានសម្រេចទទួលជនភៀសខ្លួន២ម៉ឺននាក់រួចមកហើយកាលពីចុងសប្តាហ៍កន្លងមក ហើយមានគម្រោងទទួលបន្ថែម៨សែននាក់ទៀតនៅចុងឆ្នាំ2015នេះ ៕

12

2


ចែករំលែក៖