ព័ត៌មានទាន់ហេតុការណ៍៖

លួចដឹកមេគោគេពីចំណង ពេលពលរដ្ឋចាប់បាន ប្រាប់ថា ដឹកយកទៅរំលោភ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ច ខណៈបុរសរូបនេះលួចដឹកមេគោគេពីចំណងទាំងកណ្ដាលថ្ងៃ ហើយពេលប្រជាពលរដ្ឋព័ទ្ធចាប់បាន ប្រាប់ថា ខ្ញុំមិនមែនចោរទេ គឺដឹកយកទៅរំលោភ ។

បរុសម្នាស់ត្រូវបានប្រជាពលរដ្ឋព័ទចាប់យកទៅឱ្យសមត្ថកិច្ចខាងលើ ប្រព្រឹត្ដឡើងកាលពីវេលាម៉ោង១៣ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ចំណុចខាងលិចភូមិ ស្ថិតក្នុងភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្ដពោធិ៍សាត់ ។

បរុសសង្ស័យត្រូវបានប្រជាពលរដ្ឋព័ទចាប់ប្រគល់ឱ្យសមត្ថកិច្ច ត្រូវបានគេស្គាល់ឈ្មោះ ភួង សាវង (ហៅ ចាន់ណា) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ.សង្កាត់ចំរើនផល ក្រុង.ខេត្ដពោធិ៍សាត់ ហើយបានមកលេងផ្ទះម្ដាយនៅភូមិស្វាយស ឃុំស្វាយដូនកែវ ស្រុកបាកាន ជាប់ព្រំប្រទល់ភូមិ.ឃុំកើតហេតុខាងលើ។ យោងតាមរបាយការណ៍នគរបាលស្រុកបាកានម្ចាស់គោឈ្មោះ ជ្រិន អូនភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិស្វាយយាង ឃុំអូរតាប៉ោង ជាកន្លែងកើតហេតុថា គាត់បានយកមេគោ ០១ក្បាល សម្បុរស ស្នែងឈរត្រង់ទៅលើកំពស់ ១.៦០សម មានអាយុ ៦ឆ្នាំ បានយកទៅចងឱ្យស៊ីស្មៅនៅខាងលិចភូមិ ក្រោយមកនៅពេលគាត់ដើរទៅផ្លាស់ស្រាប់តែមិនឃើញគោ ក៏ប្រកូកប្រកាស់ឱ្យបងប្អូនជួយដើររក ហើយប្រទះឃើញបុរសខាងលើកំពុងដឹកចូលព្រៃរបោះៗ ភ្លាមនោះប្រជាពលរដ្ឋបានចាប់ទាំងជនសង្ស័យទាំងគោប្រគល់ឱ្យសមត្ថកិច្ច ហើយបុរសរូបនេះបានប្រាប់ថា ខ្ញុំមិនមែនជាចោរលួចគោទេគឺដឹកនេះក្នុងគោលបំណងយកទៅរំលោភ ។

នគរបាលស្រុកបាកាន បានបញ្ជាក់ថា បុរសដែលត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឱ្យ ត្រូវបានគេសង្ស័យមានសតិមិនល្អ ឆ្លើយម្ដងទៅលិចម្ដងទៅកើត ហើយសមត្ថកិច្ចកំពុងបំពេញសំណុំបែបបទបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បន្ដតាមនីតិវិធី ៕ ប៉ឹម ពិន

pusate

pusate (1)


ចែករំលែក៖