ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ3នាក់ត្រូវតុលាការសម្រេចឃុំខ្លួននៅពន្ធធានាគារព្រៃស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ3នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនខ្លួនទៅកាន់ពន្ធធនាគារព្រៃស កាលពីព្រឹកថ្ងៃទី12 ខែកញ្ញា ឆ្នាំ2015 ពីបទប្រើប្រាស់គ្រឿងញៀន នឹងប៉ងចាក់សម្លាប់នគរបាលបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង10និង30នាទីយប់ ថ្ងៃទី6 ខែកញ្ញា ឆ្នាំ2015 ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី1 ឈ្មោះ វ៉ន ពេជ្រ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអន្លុងទៀន ឃុំបុរីជលស្សា ស្រុកបុរីជលសា ខេត្តតាកែវ ។ ទី២ឈ្មោះ វ៉ន ស្នា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុជាមួយគ្នា ។ ទី៣ឈ្មោះ ឡាង ឡេន អាយុ៣៦ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី ស្នាក់ភូមិកើតហេតុខាងលើ មានស្រុក កំណើតនៅខេត្តកំពង់ចាម ។

ចំណែកនគរបាលដែលរងរបួសឈ្មោះ សាយ ចំរើន អាយុជាង២០ឆ្នាំមានស្រុកកំណើតខេត្តតាកែវ ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី6ខែកញ្ញាឆ្នាំ2015 វេលាម៉ោង 10 នឹង30នាទីលោក អុយ ខេមរ៉ាជានគរបាលប៉ុស្តិ៍ចោមចៅ និងឈ្មោះសាយ ចំរើន ជានគរបាលដូចគ្នាកំពុងដើរល្បាត ក៏ប្រទះឃើញជនសង្ស័យ3នាក់ បានហៅមកសួរនាំនឹងឆែកឆេរឃើញមានថ្នាំញៀនចំនួន៣កព្ចាប់តូច ក៏ស្រាប់តែជនសង្ស័យខាងលើដើរមកស្រែកអោយរូបលោក និងជនរងគ្រោះដែលកំពុងឆែកឆេរថា ពួកឯងខ្លាចអី ពួកអាអស់នេះ រួចជនរងគ្រោះក៏បានដើរសំដៅទៅរកជនសង្ស័យដើម្បីសាកសួរ ស្រាប់តែជនសង្ស័យបានទាញដាវមកចោលទៅលើជនរងគ្រោះត្រូវដៃ ហើយជនរងគ្រោះបានរត់ដេញតាមជនសង្ស័យ ស្រាប់តែជនសង្ស័យបានយកដែកឆាបចាក់មកលើជនរងគ្រោះមួយដែកឆាបជាប់នឹងខ្នងបណ្តាលអោយរងរបួសធ្ងន់ ហើយ ប្រហែលជាអាចពិការថែមទៀតផង ហើយជនសង្ស័យរត់គេចបាត់ មួយសន្ទុះក្រោយមកនគរបាលខណ្ឌបានចុះមកជួយអន្តរាគមន៍នឹងឆែកឆេរក៏ឃើញជនសង្ស័យខាងលើស្នាក់នៅបន្ទប់លេខ៧៣ ឃាត់ខ្លួនបានពីរនាក់ ដោយឆែកឆេរឃើញមានស្លាកលេខម៉ូតូ២ ដាវសាម៉ូរ៉ាវ២ ដែកសម្រាប់កាច់កម៉ូតូមួយ និងវត្ថុមួយចំនួនទៀត ។

ក្រោយមកក៏ឈានទៅចាប់បងថ្លៃជនសង្ស័យម្នាក់ទៀតដែលគេដឹងថា ជាមុខសញ្ញាជួញដូចគ្រឿងញៀននិងប្លន់ ។

បច្ចុប្បន្ននេះជន រងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតរនៅក្នុងសភាពធ្ងន់នៅឡើយ ៕ សុខា សែនជ័យ

unnamed

dw

fre


ចែករំលែក៖