ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនតាមដីកា

ចែករំលែក៖

ខេត្ដព្រះសីហនុ ៖ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ស្ទឹងហាវដឹកនាំដោយលោក ឆេង វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះ ឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុភាព អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀននៅចំណុចភូមិ៣ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ដព្រះ សីហនុ ។

លោក ឆេង វុទ្ធី មេបញ្ជាការកងរាជ អាវុធហត្ថស្រុកស្ទឹងហាវបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើអនុវត្ដ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅ ក្រមស៊ើបសួរ ហង់ ស៊ីថា ហើយបច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់បញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី ៕ សុខ ខេមរា

IMG_8884

IMG_8883

IMG_8882

IMG_8881


ចែករំលែក៖