ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹង បើករថយន្ដបុកម៉ូតូពីរគ្រឿងបណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្ដសៀមរាប៖ រថយន្ដសេរីទំនើបដែលអ្នកបើកបរស្រវឹងស្រាជោកជាំ បានបើកបុកជាមួយម៉ូតូពីរគ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យនុស្សពីរនាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ កំពង់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើង ការលពីវេលាម៉ោង៤និង៣០ទៀបភ្លឺ ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៥ ស្ថិតនៅចំណុចលក់សំបុត្រចូលទស្សនាអង្គរវត្ដ ក្នុងភូមិមណ្ឌលបី សង្កាត់ស្លាក្រាម ក្រុងសៀមរាប ។

សាក្សីបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានថយន្ដបាឡែនមួយគ្រឿង បានបើកបរពីត្បូងទៅជើង ក្នុងល្បឿនលឿន បានជ្រុលទៅបុករះម៉ូតូពីរគ្រឿងក្នុងនោះម៉ូតូដឹកត្រី១គ្រឿងជាម៉ូតប៉េអឹមដែលយ៉ាមឲ្យកន្លែងលក់សំបុត្រចូលទស្សនាអង្គរវត្ដ បណ្ដាលឲ្យពីរនាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរ និងរបួសធ្ងន់មួយ។

របាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា រថយន្ដបង្កម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ២.B ៤៣៨៨បើកបរដោយឈ្មោះ ម៉ូវ មករាវុន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំក្រុងសៀមរាប។

ចំណែកជនរងគ្រោះ ទី១ឈ្មោះ ហែម ស៊ាងលី ភេទប្រុស អាយុ២៩ឆ្នាំមុខរបរមន្ត្រី កងរាជអាវុធហត្ថខេត្ដ ការពារទីតាំងលក់សំបុត្រចូលទស្សនាអង្គរ មានទីលំនៅ ភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខសៀមរាប ១.C.៨៨៣៤បើកបរពីត្បូងមកជើង ត្រូវបានរថយន្តបាឡែនបុកស្លាប់នូវកន្លែងនិងទី២/ឈ្មោះ នឿន ជា ភេទស្រីអាយុ៣៧ឆ្នាំមុខរបរលក់ត្រីដែលជិះពីក្រោយប្តី ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកប្តីរបួសធ្ងន់មានឈ្មោះ រស់ ធំ អាយុ៣៩ឆ្នាំមុខរបរលក់ត្រីអ្នកទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១.E.៣៧៣៤ បើកបរឌុបគ្នាមកលក់ត្រី ពីត្បូងមកជើង កំពុងព្យាបាលនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្ករត្រូវបាននាំនៅស្នងការ និងរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ចំណែកសាកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឱ្យគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯរថយន្តនិងម៉ូតូទាំង២ដែលខូចខាតទាំងស្រុងត្រូវបានកម្លាំងជំនាញនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការខេត្តដើម្បី រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ជានិរន្ដរ៍

siem (2)

siem (1)

siem (3)


ចែករំលែក៖