ព័ត៌មានទាន់ហេតុការណ៍៖

មហោស្រពភាពយន្ដចតុមុខនឹងបើកឱ្យមានការប្រកួតស្នាដៃភាពយន្ដខ្លី

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីលើកកម្ពស់វិស័យ ភាពយន្ដនៅកម្ពុជាតាមរយៈការលើក ទឹកចិត្ដឱ្យយុវជនចាប់ផ្ដើមបង្កើតភាពយន្ដខ្លីដោយខ្លួនឯងនិងបណ្ដុះឆន្ទៈស្រឡាញ់ ភាពយន្ដខ្មែរឱ្យកាន់តែខ្លាំងថែមទៀត មហោស្រពភាពយន្ដខ្លីចតុមុខ ឬជា ភាសាអង់គ្លេស Chaktomuk Short Film Festival ត្រូវបានរៀបចំឡើង ។

មហោស្រពនេះបានបើកទូលាយឱ្យមានការប្រកួតស្នាដៃភាពយន្ដខ្លីចាប់ពី ពេលនេះរហូតដល់បំណាច់ខែកញ្ញានេះ។ អ្នកបផលិតកម្មវិធីខាងលើបញ្ជាក់ថា នេះជាឆ្នាំទី៤ហើយដែលមហោស្រពភាព យន្ដខ្លីចតុមុខបានប្រារឰឡើងហើយឆ្នាំ នេះការរៀបចំនឹងមានការប្លែកបន្ដិចនិងមានរយៈពេលយូរជាមុនផងដែរ ដោយ ចាប់ផ្ដើមចាប់តាំងពីដើមខែ កក្កដា រហូតដល់ដើមខែវិច្ឆិការដែលជាកម្មវិធីធំ ។ គណៈកម្មការ និងក្រុមការងាររបស់ មហោស្រពភាពយន្ដខ្លីចតុមុខបានជួប គ្នាមួយដើម្បីពិភាក្សាគ្នាបន្ថែមនិងស្គាល់ គ្នាឱ្យកាន់តែច្បាស់ទៀតកាលពីថ្ងៃទី ២៣ សីហា មុននេះនៅសណ្ឋាគារមីតូ ។

ប្រភពដដែលលើកឡើងដែរថាគោល បំណងសំខាន់នៃការជួយពិភាក្សាគ្នានោះគឺបង្ហាញពីគោលបំណងនិងមាតិការរបស់ កម្មវិធី ព្រមទាំងពិភាក្សាពីកិច្ចការងារ ផ្សេងៗដែលត្រូវធ្វើពីពេលនេះរហូត ដល់ថ្ងៃនៃព្រឹត្ដិការណ៍ធំនាថ្ងៃ៦-៧-៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាពិសេសទាក់ទង នឹងលក្ខខណ្ឌនិងរង្វាន់សម្រាប់ជ័យលាភីមហោស្រពនេះផងដែរ ។

លើសពីនោះយើងក៏បានធ្វើបទសម្ភាស គណៈមេប្រយោគពីចំណាប់អារម្មណ៍របស់ ពួកគាត់ចំពោះមហោស្រពភាពយន្ដនេះផងដែរ ។ គួរបញ្ជាក់ផងដែរថា មហោ ស្រពភាពយន្ដខ្លីចតុមុខមានអ្នកដឹកនាំ ឈ្មោះ សុខ វិសាល ម្ចាស់ផលិតកម្ម ភាពយន្ដ 802 AD និងផលិតកម្មចំរៀង KlapYaHandz ដោយរួមសហការជា មួយក្រុម “កុនខ្មែរកូនខ្មែរ” និងមាន គណៈមេប្រយោគចំនួន៨រូបដែលក្នុង នោះរួមមានលោក ភិជិត រិទ្ធា ជា សមិទ្ធិករភាពយន្ដនិងជាស្ថាបនិកនៃ មហោស្រពភាពយន្ដខ្លីចតុមុខលោក លៀក លីដា ជាផលិតករ និងជាសមិទ្ធិ ករភាពយន្ដនៃផលិតកម្ម LD លោក ប៊ូ បញ្ញា ជាផលិតករមកពីផលិតកម្ម Legend Tiger លោក ជួ ប៊ុនសេង ជាផលិតករនិងជាសមិទ្ធិករភាពយន្ដពី ផលិតកម្មស្លឹករិតហ្វីលម៍ លោក Deependra Gauchan ជាផលិតករ និង ជាគ្រូផលិតភាពយន្ដឯករាជ្យ លោកស្រី សុទ្ធោ គូលីកា ជាផលិតករ និងជាសមិទ្ធិ ករភាពយន្ដពីផលិតកម្មហនុមានភាពយន្ដ អ្នកនាងមាស ស្រីលីន ជាផលិតករ និងជាជំនួយការអ្នកដឹកនាំរឿងឯករាជ្យ និងលោកអិន ទីតូ ជាផលិតករ និងជា សមិទ្ធិករភាពយន្ដពីផលិតកម្មហង្ស មាស ។

មហោស្រពភាពយន្ដខ្លីចតុមុខនឹងមាន វគ្គបណ្ដុះបណ្ដាលមួយចំនួនទៀតក្នុង ចន្លោះរយៈពេល៣ខែនៃមហោស្រពនោះ ទម្រាំដល់ថ្ងៃព្រឹត្ដិការណ៍ធំនៅថ្ងៃ៦-៧-៨ ខែវិច្ឆិកា ២០១៥ ដោយក្នុងនោះរួម មាន FilmCamp Marathon ជាវគ្គ បណ្ដុះបណ្ដាលមួយដែលយើងបើកទូលាយ ដល់យុវជនដាក់ពាក្យចូលរួមដោយយើង នឹងជ្រើសរើសយកតែ៣០រូបប៉ុណ្ណោះ ចូលលរួមការបណ្ដុះបណ្ដាលទ្រឹស្ដីរយៈ ពេល២ថ្ងៃស្ដីពីភាពយន្ដដូចជាការសរ សេរអត្ថបទភាពយន្ដ( Script writing), ការដឹកនាំថត (Directing) និងកាត់ត (Editing) ។ ពួកគេមានរយៈពេល៨ ថ្ងៃសម្រាប់ចុះថតនិងកាត់តនៅទីក្រុង ភ្នំពេញ ។ ក្រុមអ្នកជំនាញយើងនឹងជួយ ផ្ដល់យោបល់ឱ្យពួកគេបើសិនពួកគេត្រូវការ ។ ភាពយន្ដដែលល្អជាងគេនឹងទទួល បានរង្វាន់ពិសេសពីក្រុមហ៊ុនឧបត្ថម្ភធំ។ វគ្គនេះនឹងធ្វើឡើងនៅចុងខែកញ្ញានេះ។

វគ្គបន្ទាប់គឺ Filmcamp Trip to Areng Valley ជាវគ្គបណ្ដុះបណ្ដាល មួយទៀតដែលយើងជ្រើសរើសបេក្ខភាព ១៥រូបទេធ្វើដំណើរទៅហ្វឹកហាត់និងថតភាពយន្ដខ្លីរយៈ៣យប់៤ថ្ងៃនៅតំបន់អារ៉ែង ផ្ទាល់តែម្ដង។ ពេលត្រឡប់មកភ្នំពេញវិញ ពួកគេមានពេល១សបា្ដហ៍សម្រាប់កាត់ត ភាពយន្ដរបស់ខ្លួន ។ ភាពយន្ដដែលល្អ ជាងគេនឹងទទួលបានរង្វាន់ភាពយន្ដដែលល្អជាងគេនឹងទទួលបានរង្វាន់ពិសេសពី ក្រុមហ៊ុនឧបត្ថម្ភ។ វគ្គនេះបណ្ដុះបណ្ដាល ធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០១៥។ វគ្គនេះនឹងធ្វើឡើងនៅចុងខែតុលា ។ ចុង ក្រោយគឺវគ្គ FilmCampKH: ជាសិក្ខា សាលាចុងក្រោយដែលយើងនឹងអញ្ជើញអ្នកជំនាញលើវិស័យភាពយន្ដដើម្បីធ្វើ បង្ហាញនិងចែករំលែកបទពិសោធន៍នៃ ការផលិតនិងដឹកនាំភាពយន្ដក្នុងរយៈពេល មួយថ្ងៃពេញ ។ វគ្គនេះនឹងធ្វើឡើងនៅ ថ្ងៃទី១ វិច្ឆិកា ២០១៥ ។ ចាប់តាំងពី បង្កើតមហោស្រពភាពយន្ដខ្លីចតុមុខ យើងទទួលបានភាពយន្ដខ្លីសរុបចំនួន ១១៤ក្នុងនោះភាពយន្ដខ្លីខ្មែរមានចំនួន១៧រឿង ។

គួររំលឹកផងដែរថា កម្មវិធីធំរបស់ មហោស្រពភាពយន្ដខ្លីចតុមុខនឹងព្រឹត្ដិ ទៅនាថ្ងៃទី ៦-៧-៨ ខែវិច្ឆិកា ២០១៥ នៅរោងភាពយន្ដ Legend Cinema, Platinum Cineplex, Major Cineplex by Cellcard និងវិទ្យាស្ថានបារាំង ក្រុងភ្នំពេញ។ មហោស្រពភាពយន្ដខ្លីនេះ ក៏មានការសហការរៀបចំជាមួយក្រុម “រីកសាយ” ដៃគូផ្សព្វផ្សាយជាមួយ Sabay និង MyTV ហើយ ទទួលការ គំាទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាក្រសួងព័ត៌មានផងដែរ ៕ វឌ្ឍនា

mahosrop (1)

mahosrop


ចែករំលែក៖