ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងជោកជាំបើកម៉ូតូ ទៅបុកបង្គោលស្លាកសញ្ញាក្បែរគល់ស្ពានអូរតាប្រាងរបួសបែកក្បាល

ចែករំលែក៖

ខេត្ដប៉ៃលិនៈ បុរសវ័យកណ្ដាលម្នាក់ ស្រវឹងជោកជាំជិះម៉ូតូទៅបុកបង្គោល ស្លាកសញ្ញារបួសបែកក្បាលហូរឈាម នៅលើដងផ្លូវជាតិ៥៧បណ្ដាលឱ្យបាក់ បង្គោលអស់១ដើមនៅក្បែរគល់ស្ពាន អូរតាប្រាងសង្កាត់អូរតាវ៉ៅ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៥និង២០ នាទី ល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ ឋិតនៅចំណុចក្បែរគល់ស្ពានក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ បុរសរងគ្រោះឈ្មោះ ឈៀន សុខខេន អាយុ២៣ឆ្នាំមុខរបរធ្វើចម្ការ រស់នៅ ភូមិប៉ាហ៊ីក្បូង សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន ជិះម៉ូតូម៉ាកសងសេ១០០ស៊េរី ៩៧ចាស់ពណ៌ទឹកប៊ិចគ្មានស្លាកលេខ ក្នុងទិសដៅពីរលិចទៅកើតក្នុងសភាព ស្រវឹងជោកជាំបើកម៉ូតូរេចង្កូតពេញផ្លូវរួចជ្រុលទៅបុកបង្គោលស្លាកសញ្ញា ខូចខាតអស់១ដើមនៅក្បែរគល់ស្ពាន លើដងផ្លូវជាតិ៥៧ក្នុងភូមិអូរតាប្រាង បណ្ដាលឱ្យរងរបួស បែកក្បាលត្រូវបាន សាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ។ ចំណែកម៉ូតូ យកទៅរក្សារទុកនៅការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិនរងចាំមកដោះស្រាយ ៕ ស សារ៉េត

ede4


ចែករំលែក៖