ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឡិចស៊ីស470 បើកបុករនាំងដែកចែកទ្រូងផ្លូវបាក់៤ផ្ទាំង

ចែករំលែក៖

ភ្នំពេញ: រនាំងដែកពុះចែកទ្រូងផ្លូវ៤ផ្ទាំង ត្រូវបានបាក់ដាច់ចេញពីគ្នា ដោយសារតែបុរសបីបើករថយន្ដឡិចស៊ីស470មួយគ្រឿង ជ្រុលបុកពេញទំហឹង ហើយនាំគ្នាចុះរុញរថយន្ដចេញពីកន្លែងកើតហេតុបានប្រហែល300ម៉ែត្រទើបសមត្ថកិច្ចឃាត់បាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង22និង30នាទី ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2015 តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោរធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញមានបុរសបីនាក់ជិះរថយន្ដឡិចស៊ីស470មួយគ្រឿង ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-6818 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុបានរេចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលអោយបាក់អស់ចំនួន4ផ្ទាំងនិងរថយន្ដរងការខូចខាតបន្តដំណើរទៅមុខលែងរួច ។

ប្រភពដដែលបានបន្តថាក្រោយកើតហេតុ អ្នកជិះក្នុងរថយន្ដពីរនាក់បានចុះមករុញរថយន្ដចេញពីកន្លែងកើតហេតុ បានប្រហែល300ម៉ែត្រ បំណងចង់គេចខ្លួនក៏ត្រូសមត្ថកិច្ចឃាត់បានតែម្ដង។ ក្រោយមកសមត្ថកិច្ចបានសហការណ៍េជាមួយមន្ត្រីជំនាញធ្វើការវាស់វែងយករថយន្ដបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ សុខា សែនជ័យ

image2

image3

image1


ចែករំលែក៖