ព័ត៌មានទាន់ហេតុការណ៍៖

ទារិកាអាយុ៤ខែស្លាប់ក្រោយទទួល ថ្នាំដំណក់ពីគ្លីនិកសុខវិសាល

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ទារិកាទើបមាន អាយុ៤ខែបានស្លាប់ក្រោយពីទទួលថ្នាំ តំណក់ពីអ្នកគ្រូពេទ្យស្រីនៅគ្លីនិកឯកជន សុខវិសាល កាលពីវេលាម៉ោង១និង២៥ នាទីរំលងអធ្រាត្រថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៥ នៅទល់មុខវត្ដបាលិលេយ្យ ក្នុង ភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

ឪពុកទារិកាឈ្មោះ តៃ ហេង អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើត ហេតុខាងលើបានឱ្យដឹងថា ទារិកា(កូន ស្រីរបស់គាត់)ដែលស្លាប់ក្រោយអ្នកគ្រូ ពេទ្យឱ្យថ្នាំតំណក់ផឹកនោះឈ្មោះ នូវ នីហ័រ ។ ឪពុកទារិកាបានបន្ដថា នៅមុន ពេលមានហេតុការណ៍នេះកើតឡើង កូន ស្រីរបស់គាត់មានអាការហើមពោះនិង ស្រែកយំជាខ្លាំង។ ពេលនោះគាត់ក៏បាន បីកូនមកជាមួយនឹងប្រពន្ធឈ្មោះ ចាន់ ថន អាយុ៣៣ឆ្នាំ សំដៅទៅកាន់គ្លីនិក ឯកជនសុខវិសាល ដើម្បីឱ្យគ្រូពេទ្យ ប្រចា*ំការនៅគ្លីនិកមួយនេះពិនិត្យ។ នៅ ក្រោយពីគ្រូពេទ្យពិនិត្យហើយនោះ មាន អ្នកគ្រូពេទ្យម្នាក់ស្លៀកពាក់ឯកសណ្ឋាន ជាគ្រូពេទ្យតែពុំមានស្លាកឈ្មោះនៅលើ អាវនោះទេ បានឱ្យទឹកថ្នាំតំណក់មក ប្រពន្ធគាត់ ហើយអ្នកគ្រូពេទ្យរូបនេះ បានប្រាប់ថា យកថ្នាំតំណក់នេះទៅរួច បណ្ដក់ឱ្យកូនផឹកចំនួន៥តំណក់។ ក៏ប៉ុន្ដែ នៅក្រោយពីប្រពន្ធរបស់គាត់ទទួលបាន ថ្នាំដែលអ្នកគ្រូពេទ្យឱ្យមកហើយនោះ គិតថា៥តំណក់បន្ដក់ឱ្យកូនដូចជាច្រើន ពេក ទើបប្រពន្ធរបស់គាត់បន្ដក់ឱ្យតែ ២តំណក់តែប៉ុណ្ណោះ។ បន្ទាប់ពីបន្ដក់ថ្នាំ បានមួយសន្ទុះក្រោយមកទារិកាបានធូរ ស្រាលនិងអត់ហើយពោះទើបពួកគាត់ បានចាក់ចេញពីគ្លីនិកបំណងត្រឡប់មក ផ្ទះ តែមកដល់ពាក់កណ្ដាលផ្លូវគាត់បាន យកដៃស្ទាប់កូនស្រាប់តែមានសភាព និងខ្លួនត្រជាក់ដូចទឹកកកព្រមទាំងបេះ ដូងពុំលោតនិងគ្មានដង្ហើមថែមទៀត។ ឃើញដូច្នេះពីរនាក់ប្ដីប្រពន្ធក៏បានបីកូន ត្រឡប់មកគ្លីនិកសុខវិសាលវិញ តែនៅ គ្រានោះអ្នកគ្រូពេទ្យនៅគ្លីនិកមួយនេះ មិនទទួលយកកូនរបស់គាត់ពិនិត្យនិង ព្យាបាលនោះទេ។ ក៏ប៉ុន្ដែគ្រូពេទ្យនៅ គ្លីនិកមួយនេះបានប្រាប់ថាឱ្យយកកូនទៅ កាន់មន្ទីរពេទ្យរដ្ឋប៉ោយប៉ែត១ ដែលនៅ ក្បែរច្រកទ្វារអន្ដរជាតិក្រុងប៉ោយប៉ែត។

នៅពេលដែលពួកគាត់ឮដូច្នេះក៏បានបី កូនទៅកាន់មន្ទីរពេទ្យប៉ោយប៉ែតទាំង យប់អធ្រាត្រ ហើយត្រូវបានគ្រូពេទ្យ ប្រចាំនៅមន្ទីរពេទ្យប៉ោយប៉ែត១ប្រាប់ ថានៅទីនេះមិនមានឧបករណ៍ទំនើប គ្រប់គ្រាន់ទេ គួរតែនាំក្មេងទៅកាន់ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតទើប មានឧបករណ៍អាចជួយទារិការងគ្រោះ បាន។ នៅពេលដែលបានឮគ្រូពេទ្យប្រាប់ ដូច្នេះពួកគាត់ក៏បានបីកូនបន្ដមកមន្ទីរ ពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយត្រូវ បានក្រុមគ្រួពេទ្យខ្នាស់ខ្នែងដាក់អុកស៊ី សែន តែត្រូវបានលោកគ្រូពេទ្យប្រចាំ នៅទីនោះប្រាប់ថាទារិការូបនេះបាន ស្លាប់បាត់ទៅហើយ ហើយបើតាមការ សន្និដ្ឋានទារិការងគ្រោះបានស្លាប់តាំងពី ឪពុកម្ដាយរបស់គេបីទៅរកគ្លីនិកសុខ វិសាល ឱ្យជួយសង្គ្រោះនៅលើកទី២មក ម្ល៉េះ។

បើតាមប្រភពពីមន្ដ្រីអាវុធហត្ថក្រុង ប៉ោយប៉ែតម្នាក់សុំមិនបញ្ចេញឈ្មោះឱ្យដឹងថា នៅក្រោយពីមានករណីនេះកើត ឡើងម្ដាយឪពុកទារិការងគ្រោះខាងលើ នេះបានចូលទៅប្ដឹងសមត្ថកិច្ចឱ្យជួយរក យុត្ដិធម៌ដល់ទារិការងគ្រោះ ហើយនៅ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ គេ បានដឹងថា ឪពុកម្ដាយទារិការងគ្រោះនិង ម្ចាស់គ្លីនិកសុខវិសាលបានចូលខ្លួនរក ដំណោះស្រាយជាមួយគ្នានៅកន្លែង សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត តែការសម្របសម្រួលគ្នាយ៉ាងណានោះ គេនៅពុំទាន់ច្បាស់នៅឡើយ។

ទាក់ទិនករណីនេះលោក គោ* សុខ វិសាល ម្ចាស់គ្លីនិក សុខវិសាល បាន បដិសេធមិនទាន់ធ្វើអត្ថាធិប្បាយពាក់ ព័ន្ធនឹងកំហុសបច្ចេកទេសយ៉ាងណា ចំពោះការឱ្យថ្នាំហើយធ្វើឱ្យទារិការង គ្រោះខាងលើស្លាប់នោះទេ។ លោក បញ្ជាក់ថាពេលនេះកំពុងជាប់បំភ្លឺរឿង នេះនៅកន្លែងអាវុធហត្ថហើយនិងផ្ដល់ ព័ត៌មាននៅពេលក្រោយ។

ដោយឡែកអនុប្រធានមន្ទីរសុខា ភិបាលលោក ឱក ទីណា មិនអាចរកការ ពន្យល់ចំពោះករណីអ្នកគ្រូពេទ្យនៅគ្លី និកសុខវិសាលបានទេដោយសារទូរស័ព្ទមិនអាចទាក់ទងបាន ៕ វណ្ណា

poipet (2)

poipet (1)

poipet

poipet (3)


ចែករំលែក៖