ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករសូហ្វតឺន្នីស កាន់ សុភ័ណ្ឌ ឈរនៅកំពូលតារាងចំណាត់ថ្នាក់ប្រចាំខែកញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ កីឡាករ កាន់ សុភ័ណ្ឌ ឈរនៅលេខរៀងទី១កំពូលតារាងចំណាត់ ថ្នាក់ ខណៈដែលកីឡាករ អ៊ន សម្បត្ដិ ជាប់លេខ២ប្រចាំខែកញ្ញា ឆ្នាំ២០១៥ បន្ទាប់ពីចូលរួមប្រកួតពេញមួយព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅលើ ទីលាន Solf Tennis ខាងត្បូងអាងហែល ទឹក រីឯកីឡាករ យីសារ សារិទ្ធ និងកីឡាករ ពៅ វណ្ណី ជាប់លេខ៣ និងលេខ៣ស្ទួន ។

ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡា Solf Tennis កម្ពុជាក្នុងន័យបន្ដ សកម្មភាពធ្វើតេស្ដសមត្ថភាពកីឡាកររបស់ខ្លួនទាំង១៦នាក់នៅលើទីលានថ្មី ដែលក្រសួងអប់រំយុជន និងកីឡា ទើប បានប្រគល់មកឱ្យសហព័ន្ធកីឡា Solf Tennis ពេញលេញកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ។

លោកជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡា Solf Tennis កម្ពុជា មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថាចំពោះការប្រកួតធ្វើ តេស្ដនេះមិនមែនជាលើកទី១របស់ សហព័ន្ធនោះទេ ផ្ទុយទៅវិញសហព័ន្ធ Solf Tennis កម្ពុជាត្រូវតែត្រួតពិនិត្យ សមត្ថភាពកីឡាករកីឡាការិនីរបស់ខ្លួនជាប្រចាំខែដើម្បីប្រាកដក្នុងចិត្ដថា កីឡា ករដែលសហព័ន្ធជ្រើសរើសរួចយក មកហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈចេញទៅប្រកួតនៅក្រៅប្រទេសនោះពួកគេ មានកម្រិតបច្ចេកទេសដល់ណាហើយ អាចឆ្លើយតបតាមកម្មវិធីដែលបាន ចេញដែរឬអត់?

លោកបានបញ្ជាក់ថា កីឡាករខ្លាំងៗ ចំនួន១៦រូបបានចូលរួមធ្វើតេស្ដប្រចាំ ខែនេះ ដោយអនុវត្ដតាមរូបមន្ដចាញ់ ធ្លាក់ រីឯអ្នកឈ្នះនៅប្រកួតបន្ដហើយ អាចប្រកួតរហូតដល់ទៅ៦ប្រកួតជាប់ៗគ្នាក៏មានដែរ ។ ចំពោះការប្រកួតធ្វើ តេស្ដនេះប្រៀបដូចជាការប្រកួតជើង ឯកដែរដូច្នេះកីឡាករម្នាក់ៗត្រូវខិតខំ ឱ្យអស់ពីសមត្ថភាពទើបទទួលបានប្រាក់រង្វាន់លើកទឹកចិត្ដ ។

លោកបញ្ជាក់ថា វាជារឿងមធម្មតា ទេអ្នកដែលមានលទ្ធផលល្អក្នុងការធ្វើ តេស្ដមិនត្រឹមតែមានរង្វាន់ខ្លះប៉ុណ្ណោះ ទេ ការប្រកួតនៅក្រៅប្រទេស គឺជាអ្នក ដែលមានអាទិភាពជាងគេដែរ ។

គួររំលឹកថា ការប្រកួតធ្វើតេស្ដកាល ពីខែសីហា ចំណាត់ថ្នាក់លេខ១បានទៅ លើកីឡាករសៀង ម៉ៅ, លេខ២ ឯក ចំរើន, លេខ៣ កាន់ សុភ័ណ្ឌ និងលេខ៤ កីឡាករម៉ា កាតូ ជនជាតិជប៉ុន ខណៈដែល ខែកញ្ញានេះ កីឡាករកាន់ សុភ័ណ្ឌ ឈរ នៅលេខរៀងទី១និងកីឡាករ អ៊ន សម្បត្ដិ ឈរនៅលំដាប់លេខ២ផងដែរ ៕ សារីម

IMG_5510

IMG_5511

IMG_5512


ចែករំលែក៖