ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលកីឡាករវ័យក្មេងមកហ្វឹកហាក់ជុំគ្នាក្នុង១សបា្ដហ៍ចំនួន២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ ដូបានបើកយុទ្ធនាការថ្មីប្រមូលកីឡាករកីឡាការិនីវ័យក្មេងដែលជាប់ចំណាត់ ថ្នាក់ក្នុងកម្មវិធីក្ដីសង្ឃឹមឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឬហៅថា (HOPE Cambodia Tae kwondo 2023) ។

នៅក្នុងកម្មវិធីខាងលើនេះ លោកគ្រូ ឆយ យ៉ុងសុក ដែលជាគ្រូជម្រើសជាតិ តេក្វាន់ដូមានប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មានថា កន្លងទៅយើងធ្លាប់ បានធ្វើកម្មវិធីនេះរួចម្ដងមកហើយ ប៉ុន្ដែចាប់ពីពេលនេះតទៅសហព័ន្ធនិង ធ្វើការប្រមូលកីឡាករកីឡាការិនីចាប់ ពីអាយុ១១ឆ្នាំរហូតដល់១៧ឆ្នាំដើម្បីឱ្យ ពួកគេមកហ្វឹកហាត់បានជុំគ្នារយៈពេល២ថ្ងៃក្នុង១សបា្ដហ៍ក្នុង១ថ្ងៃ៤ម៉ោងចាប់ពីម៉ោង៨ដល់ម៉ោង១១ព្រឹក ។

លោក ឆយ យ៉ុងសុក បានឧបត្ថម្ភ ថវិកាចំនួន១៦លានរៀលដែលទទួលបាន ពីរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលថវិកា នេះលោកបានដឹកនាំកីឡាករកីឡាការិនី តេក្វាន់ដូប្រកួតនៅព្រឹត្ដិការណ៍កីឡាស៊ី ហ្គេមលើកទី២៨ទទួលបានមេដាយប្រាក់ ។

ជុំវិញការប្រមូលម្ដុំកីឡាករកីឡាកា រិនីវ័យក្មេងរបស់ខេមរសហព័ន្ធតេក្វាន់ដូ ខាងលើនេះដែរ លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេ ក្វាន់ដូ WTF បានប្រាប់ឱ្យដឹងថា ចំពោះ ការប្រមូលផ្ដុំយុវជនក្មេងៗនាពេលនេះ មិន មែនត្រឹមធ្វើតែនៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេយើងក៏ធ្វើនៅតាមបណ្ដាខេត្ដចំនួន២ទៀតដូចជា ខេត្ដបាត់ដំបង និង ខេត្ដសៀមរាបដើម្បីស្វែងរកយុវជន ដែលមានទេពកោសល្យពិតប្រាកដពី កំណើត ។

លោកបានបន្ដទៀតថា នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៥ មានយុវជន៦០ នាក់ដែលបានមកចូលរួមហ្វឹកហាត់ រួមគ្នានិងមានគ្រូកូរ៉េ២នាក់រួមជាមួយ កីឡាករកីឡាការិនីជម្រើសជាតិមក ជួយហ្វឹកហាត់ពួកគេផងដែរ ។ សម្រាប់ ការហ្វឹកហាត់នេះផ្នែកប្រយុទ្ធមាន៤០ នាក់ និងសម្ដែងមេគុន២០នាក់។ ពួក គេនឹងបន្ដហ្វឹកហាត់រហូតដល់ថ្ងៃទី ២៦-២៧ ខែកញ្ញា និងបើកកម្មវិធី ប្រកួតហូប HOPE Cam bodia Taekwondo 2023 ជាលើកទី២ ដោយ មានការចូលរួមពីយុវជនថ្នាលមកពី ខេត្ដបាត់ដំបងនិងខេត្ដសៀមរាបផងដែរ ៕ សារីម

IMG_5519

IMG_5517

IMG_5516


ចែករំលែក៖