ព័ត៌មានទាន់ហេតុការណ៍៖

​មេព្រៃ​ខេត្ដកំពង់ស្ពឺ​ឃាត់​រថយន្ដ​យី​ឌុ​ប​៤​គ្រឿង​ដឹកឈើ​អារ​ប្រភេទ​លេខ​១​សង្ស័យ​គ្មាន​ច្បាប់​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ រថយន្ដ​ប្រភេទ​យី​ឌុ​ប​ ៤​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រដ្ឋ​ បាល​ព្រៃឈើ​សង្កាត់​សំរោង​ទង​ ខេត្ដ​កំពង់​ ស្ពឺ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ ខេត្ដកំពង់ស្ពឺ​ចុះ​ឃាត់​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ ប្រឡាយ​ច្បារមន​ក្នុង​សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​សង្ស័យ​គ្មាន​ លិខិត​ស្នាម​ ។​

​លោក​ អុល​ កូ​ស៊ី​ណា​ នាយ​សង្កាត់​រដ្ឋ​ បាល​ព្រៃឈើ​សំរោង​ទង​បាន​ប្រាប់​ថា​ រថ​ យន្ដ​យី​ឌុ​ក​ដឹកឈើ​ទាំង​៤​គ្រឿង​បិទ​ស្លាក​ ក្រុមហ៊ុន​ មុនី​ គិរី​ត្រេ​ឌី​ង​ មាន​ដឹកឈើ​ អារ​គ្រឿងផ្ទះ​ចេញ​មក​ពី​ខេត្ដ​មណ្ឌល​គី​រី​ ដោយ​ឆ្លងកាត់​ខេត្ដ​ជា​ច្រើន​មក​ដាក់​ តាម​ដេប៉ូ​ឈើ​មួយ​ចំនួន​មាន​ដេប៉ូ​ឈ្មោះ​ប្រុស​២​រថយន្ដ​ ស្ថិត​ក្នុង​ក្រុង​ច្បារមន​ ១​រថយន្ដ​ក្នុងភូមិ​ឡ​ និង​១​រថយន្ដ​ទៀត​ ដាក់​ឈើ​នៅ​ម្ដុំ​ថ្នល់កែង​ ខេត្ដកំពង់ស្ពឺ​ ។​

​លោកនាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ បាន​បន្ដ​ថា​រថយន្ដ​យី​ឌុ​ប​ដែល​ដឹកឈើ​ទាំង​ ៤​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ទឹកប៊ិច​ ដូច​គ្នា​ហើយ​មាន​បិទ​ស្លាក​យីហោ​ក៏​ដូច​គ្នា​ ដែល​រថយន្ដ​ទី​១-​ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A.3519,​ ទី​២-​ពាក់​ស្លាក​ លេខ​កំពង់ចាម​ 3A.3535,​ ទី​៣-​ពាក់​ ស្លាក​លេខ​ ភ្នំពេញ​ 3B.5810​ និង​ទី​៤​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C.4096​ មិនដឹង​ ថា​ ម្ចាស់​ឈ្មោះ​អី​នោះ​ទេ​។​

​លោក​បាន​បន្ដ​ទៀត​ថា​ ឈើ​នៅ​ក្នុង​ រថយន្ដ​យី​ឌុ​ប​ដែល​សមត្ថកិច្ច​ឃាត់​នេះ​សង្ស័យ​ផ្ទុក​លើស​ទម្ងន់​ដែល​ច្បាប់​អនុ​ ញ្ញាត​ហើយ​ពេល​នេះ​បាន​អូស​យក​មក​ រក្សា​ទុក​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ ឈើ​ខេត្ដកំពង់ស្ពឺ​ដើម្បី​វាស់វែង​និង​ផ្ទៀងផ្ទាត់​ដោយសា​រថយន្ដ​ដឹកឈើ​នេះ​មាន​លិខិត​ស្នាម​ 9​ សេនា​ សក្ដិ​

DSC02869


ចែករំលែក៖