ព័ត៌មានទាន់ហេតុការណ៍៖

រំលោភក្មេងស្រីអាយុ១៤ឆ្នាំ ពេលឪពុកនាងមកទាន់ ខ្លាចបែកការណ៍ទាញកាំបិតផ្គាក់កាប់ប៉ងសម្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ និង បានយកកាំបិត កាប់ឪពុកក្មេងស្រីរងគ្រោះសម្លាប់បំបិទមាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ជនសង្ស័យឈ្មោះ ធែល កុសល ហៅម៉ាប់ អាយុ២០ឆ្នាំ ។ ចំណែកឯកុមារីរងគ្រោះ ឈ្មោះ ផ ថ អាយុ១៤ឆ្នាំ រីឯឪពុកក្មេងស្រីដែលត្រូវជនសង្ស័យកាប់ឲ្យរបួស ឈ្មោះ ឃុត ផុន អាយុ៤៦ឆ្នាំ រងរបួស កដៃ២កន្លែង។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ នៅផ្ទះក្មេងស្រីរងគ្រោះមានការផឹកស៊ីជុំគ្នានៅទីនោះ ដែលមានគ្នាចំនួន៤នាក់ និងមាន ជនសង្ស័យ ក៏បានចូលរួមផឹកស៊ីនៅទីនោះដែររហូតដល់យប់ជ្រៅ ។ ក្រោយពីផឹកស្រវឹងរៀងៗខ្លួនអស់ហើយនោះបានបែកគ្នាទៅផ្ទះម្តងមួយៗ ។ នៅពេលនោះឈ្មោះ ឃុត ផុនឪពុកក្មេងស្រីរងគ្រោះ បានជូនបុរសម្នាក់ទៅផ្ទះដោយនៅសល់តែជនសង្ស័យម្នាក់ឯង ដោយឃើញឱកាសល្អជនសង្ស័យបានគាស់ទ្វារផ្ទះជនរងគ្រោះ ដោយមានកាំបិតជាប់នឹងដៃ ចូលទៅគំរាមក្មងស្រីរួចចាប់រំលោភកូនម្ចាស់ផ្ទះរហូតបានសម្រេច ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីជនសង្ស័យចាប់រំលោភរួច ក៍ស្រាប់តែឪពុកកុមារីរងគ្រោះបានមកដល់ ឃើញកូនស្រីរបស់ខ្លួនអង្គុយយំនិងបានប្រាប់ពីសកម្មភាពថាជនសង្ស័យបានចាប់នាងនិង បានរករឿងស្តបន្ទោសជនសង្ស័យ ។ ពេលនោះជនសង្ស័យខឹងក៍រត់ទៅយកាំបិតកាប់សំដៅ ឪពុកកុមារីរងគ្រោះត្រូវដៃទាំងសងខាងបណ្តាលអោយរងរបួសតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន គម្រាមចាប់រំលោភកុមារីរងគ្រោះ និង យកកាំបិតផ្គាក់កាប់ឪពុកកុមារីរងគ្រោះពិតប្រាកដមែន គឺបំណងសម្លាប់បំបិតមាត់ ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា

kchan (2)

kchan (1)

kchan

kchan (4)

kchan (3)


ចែករំលែក៖