ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិនាំគ្នាខឹងសម្បានឹងរថយន្តដឹកដី ហើយតវ៉ាបិទផ្លូវមិនឱ្យរថយន្តដឹកដីឆ្លងកាត់ភូមិ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បាននាំគ្នាខឹងសម្បាយ៉ាងខ្លាំងទៅនឹងរថយន្តដឹកដីបង្កការខូចខាតផ្លូវ និងដឹកហុយដីប៉ះពាល់លើសុខភាពប្រជាពលរដ្ឋហើយពួកគាត់នាំគ្នាមកតវ៉ាបិទផ្លូវជំទាស់ទៅនឹងក្រុមឈ្មួញរកស៊ីដឹកដី មិនឱ្យរថយន្តដឹងដីបើកឆ្លងកាត់ភូមិពួកគាត់បន្តទៀតនោះទេ ហើយពួកគាត់សំណូមពរឱ្យអាជ្ញាធរជួយដោះស្រាយពីបញ្ហានេះជូនដល់ពួកគាត់នោះផង។

ការតវ៉ាបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ក្នុងអំឡុងតវ៉ាបិទផ្លូវពីសំណាក់ប្រជាពលរដ្ឋគេមិនបានឃើញវត្តមានអាជ្ញាធរមូលដ្ឋាននិងស្រុកចូលរួមសម្របសម្រួលដោះស្រាយនោះឡើយ។

ក្រុមប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាក្នុងមួយថ្ងៃៗមានរថយន្តដឹកដីរាប់សិបគ្រឿងបើកឆ្លងកាត់ផ្លូវក្នុងភូមិរបស់គាត់បង្កឱ្យបាក់ស្រុតផ្លូវរង់ការខូចខាត បាក់លូ និងបង្កឱ្យដីហុយប៉ះពាល់សុខភាពដល់ពួកគាត់និងកូនចៅ ដែលជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ ផ្លូវក្នុងភូមិប្រជាជនរួមគ្នាកសាងឡើង។សកម្មភាពនៃការដឹកជញ្ជូនដីពីក្រុមឈ្មួញបង្កប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋពួកគាត់លើកឡើងថាមិនដែលឃើញមានអាជ្ញាធរមូលដ្ឋានមកជួយទប់ស្កាត់និងដោះស្រាយជូនប្រជាពលរដ្ឋនោះទេពោលគេបណ្តែតបណ្តោយឱ្យសកម្មភាពដំណើរការនៃសការដឹកជញ្ជូនអាចម៌ដីពីសំណាក់ក្រុមឈ្មួញបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងមិនខ្វល់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ សកម្មភាពនៃការដឹកជញ្ជូនដីធ្វើឡើងជាង៣ឆ្នាំទៅហើយ ។ ដីដែលគេដឹកឆ្លងកាត់តាមភូមិរបស់ប្រជាពលរដ្ឋគឺឈ្មួញបានមកពីការជីកកកាយពីភ្នំទទឹង និងភ្នំរំសាយសក់ ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់។

ការជីកកកាយដីភ្នំទាំង២នេះពីសំណាក់ក្រុមឈ្មួញត្រូវបានប្រជាពលរដ្ឋលើកឡើងគឺ អាជ្ញាធរគេធ្លាប់អះអាងថារដ្ឋយកទៅធ្វើផ្លូវនិងអភិវឌ្ឍតែធាតុពិតប្រជាពលរដ្ឋសង្ស័យថាគេជីកកកាយដីភ្នំនោះ យកទៅលក់ច្រើនជាងយកទៅធ្វើផ្លូវនិងអភិវឌ្ឍ។ច្រកក្រោមរូបភាពជីកកកាយដីភ្នំយកទៅធ្វើផ្លូវនៅក្នុងមូលដ្ឋានក្នុងស្រុកសង្កែ។

ពាក់ព័នបញ្ហានេះដែរលោកជុំ ញ៉ អភិបាលរងស្រុកបាណន់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា៖ផ្លូវខាងលើនេះមិនមែនផ្លូវរបស់ពលរដ្ឋជាអ្នកធ្វើទេ គឺជាផ្លូវមូលនិធិឃុំដោយខាងមន្ទីសាធារណៈការនិងដជញ្ជូនខេត្តដឹកដីភ្នំយកទៅអភិវឌ្ឍន៍ដើម្បីជាតិដែរ ហើយចំពោះលូរដែលបែកខាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តគ្រោងផ្តល់ថវិការទៅឲ្យមូលនិធិឃុំសម្រាប់ធ្វើការជួសជុលឡើងវិញ។ លោកអភិបាលរងបាន បន្តទៀតថា៖ចំពោះការតវ៉ានោះមិនមានមន្រ្តីសាលាស្រុកចុះទៅសម្របសម្រួលនោះទេពីព្រោះជាថ្ងៃសៅរ៍ហើយមន្រ្តីក៏ជាប់រវល់ចុះមូលដ្ឋានអស់ហើយ។

ក៏ប៉ុន្តែក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋមួយសន្ទុះមកប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាគេឃើញតំណាងក្រុមហ៊ុនដឹកដីមកដោះស្រាយជាមួយប្រជាពលរដ្ឋដែលមានប្រធានភូមិ ចូលរួម ដោយខាងក្រុមហ៊ុនគេធានាជួយជួសជុលផ្លូវផ្លូវឡើងវិញហើយដាក់លូដែលបាក់ ខូចខាតនោះផងដែរ តើបធ្វើឱ្យប្រជាពលរដ្ឋស្ងប់ចិត្ត ៕ សំ វិច្ឆិកា

menacc (3)

menacc (1)

menacc (2)

menacc (4)


ចែករំលែក៖