ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីម្នាក់ពេលកំពុងហូបបាយ ស្រាប់តែមានបុរសម្នាក់មកចាប់រំលោភបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញចាប់ខ្លួនបានកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តាមបណ្តឹងរបស់ប្តី និងនាងរងរោះចោទពីបទចាប់រំលោភសេពសន្ថវៈ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ និងស្រុកកំណេីត នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាមួយប្រពន្ឋកូន ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ មានមុខរបរជាកម្មកររោងក្រដាសកាតុងក្នុងភូមិសង្កាត់ កើតហេតុនេះដែរ។ ចំណែកនាងរងគ្រោះឈ្មោះ ស.ល.ណ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយប្តី ក្បែរផ្ទះជួលជនសង្ស័យដែរ និងមានមុខរបរជាកម្មការិនីរោងចក្រជាមួយជនសង្ស័យ ។

តាមបណ្តឹងរបស់ជនរងគ្រោះ និងសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយយដឹងថា នៅមុនពេល
កេីតហេតុ នាងរងគ្រោះបានចេញពីផ្ទះទៅធ្វេីការដោយមានដាក់បាយយកទៅបរិភោគផង ពេលទៅដល់រោងចក្រ
នៅម៉ោង ប្រហែល៦កន្លះព្រឹក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នាងក៏ហូបបាយ មុនចូលធ្វេីការ នៅក្បែរោងចក្រ
ត្រង់កន្លែងកម្មករ ឈប់សម្រាកហូបបាយ ពេលនាងរងគ្រោះកំពុងតែហូបបាយ ក៏ស្រាប់តែជនសង្ស័យ ឈ្មោះវុទ្ឋី បានមកលបចាប់ខ្ទប់មាត់នាងពីក្រោយខ្នង និងចាប់បីយកទៅរំលោភនៅចម្ងាយប្រហែល២០ម៉ែត្រពីកន្លែងដែល
នាងអង្គុយហូបបាយនោះរហូតបានសម្រេចដូចបំណង ។

ប្រភពដដែលបន្តថា ស្អែកឡេីងថ្ងៃទី១២ ខែកញ្ញា នៅវេលាម៉ោង៧ព្រឹក នាងក៏បានប្រាប់ប្តី និងឪពុកម្តាយហេីយនាំគ្នាមកដាក់ពាក្យបណ្តឹងនៅស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លឃ្មួញ ពេលសួរនាំរួច ប៉ូលិសក៏បានទៅចាប់ខ្លួនជនសង្ស័យយកមកសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពប្រាប់ថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភពិតប្រាកដមែន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា

IMG_8909

IMG_8908


ចែករំលែក៖