ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តហាយឡិនឌ័រ ផ្អើលអ្នកផ្សារគគីរ

ចែករំលែក៖

ខេត្តកណ្តាល: រថយន្តហាយឡិនឌ័រមួយគ្រឿងបានជួបហេតុការភ្លើងឆេះពេលកំពុងបើកបរបង្កការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរនៅក្នុងផ្សារចេញមកជួយដងទឹកជះពន្លត់ ក្នុងនោះម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែងបានយកបំពង់ពន្លត់អគ្គីភ័យជាច្រើនមកជួយបាញ់ពន្លត់ទើបអាចគ្រប់គ្រងបានខូចខាតតែម៉ាស៊ីនខាងមុខប៉ុណ្ណោះ ។

ករណីអគ្គីភ័យឆេះរថយន្តពេល កំពុងបើកបរនេះបានកើតឡើងនៅវេលាម៉ោង៥,០០នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ១ ចំពីមុខផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តដែលជួបគ្រោះថ្នាក់ម៉ាកតូយូតា ហាយឡឹនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-4151 បើកបរដោយឈ្មោះ កុសល ពិសី ជាមន្ត្រីនគរបាលជាតិបំរើការនៅសាលាបណ្ឌិតសភានគរបាលកម្ពុជា មានទីតាំងនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។

តាមសម្តីអ្នកបើករថយន្តបានអោយដឹងថា រថយន្តរបស់លោកមិនដែល មាន បញ្ហានោះទេ ស្រាប់តែនៅល្ងាចកើតហេតុពេល បើកទៅផ្ទះខុសប្រក្រតីបើកទៅដូចជាកញ្ឆក់ៗចង់រលត់ ។ ស្រាប់តែបើកមកដល់មុខ ផ្សារគគីរ មានគេស្រែកប្រាប់ថាភ្លើងឆេះនៅ ក្នុងម៉ាស៊ីនខាងមុខ ។ ភ្លាមនោះលោកក៍ ឈប់រថយន្តហើយបើកទ្វាចេញមកក្រៅស្រាប់តែឃើញមានអណ្តាតភ្លើងឆេះនៅក្នុងប្រអប់ម៉ាស៊ីនខាងមុខ តែមិនដឹងថាឆេះ មកពីមូល ហេតុអ្វីនោះទេសង្ស័យឆ្លងខ្សែភ្លើង ។

សាក្សីដែលឃើញហេតុការបានអោយ ដឹងថា រថយន្តនេះបានត្រូវភ្លើងឆេះ នៅក្នុងម៉ាស៊ីនខាងមុខតែអ្នកបើកបរមិនដឹងថាមានភ្លើងឆេះនៅក្នុងការម៉ាស៊ីនខាងមុខនោះទេ គ្រានោះក៍បានស្រែកប្រាប់និងបក់ ដៃ ជាសញ្ញាអោយអ្នកបើកបរឈប់ព្រោះមានភ្លើងឆេះក្នុងម៉ាស៊ីន ។ បន្ទាប់ពីឃើញ សញ្ញាអ្នកបើកបរក៍ឈប់បើកទ្វាររត់ចេញមកក្រៅហើយត្រូវបានប្រជាពលរដ្ឋ អាជីវករលក់ដូរ និងម្ចាស់ស្ថានីយ៍ ប្រេងនាំគ្នាមួយកន្លែងដែលនៅក្បែកន្លែងកើតហេតុ ដងទឹក យកបំពង់ពន្លត់អគ្គីភ័យ ជាច្រើន មកជួយអន្តរាគមន៍ទើប អាចគ្រប់គ្រងបាន គ្រាន់តែឆេះប្រព័ន្នខ្សែភ្លើង នៅផ្នែកខាងមុខប៉ុណ្ណោះ មិនមានខូចខាត ដល់រថយន្តទាំងមូលនោះទេ ។

ក្នុងហេតុការនេះដែរកម្លាំងនគរ បាលស្រុកកៀនស្វាយដែលប្រចាំការនៅផ្សារគគីរបានចេញមកអន្តរាគមន៍ភ្លាមៗ ដើម្បីទប់ស្កាត់កុំអោយឆេះរាលដាលកាន់តែខ្លាំងឡើងៗ ៕ សណ្តោស

sandosl (2)

sandosl (4)

sandosl (3)


ចែករំលែក៖