ព័ត៌មានទាន់ហេតុការណ៍៖

ចំណងមិត្ដភាព​កម្ពុជា​-​ឥណ្ឌា​ផ្ដោត​ ជា​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ វិនិយោគ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​រយៈ​ ពេល​១​ម៉ោង​ជាមួយ​សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​វិមាន​ សន្ដិភាព​លោក​ មហាម៉ាត់​ ហា​មី​ឌ​ អាន់​ សានី​ អនុ​ប្រធានាធិបតី​សាធារណរដ្ឋ​ ឥណ្ឌា​មាន​ប្រសាសន៍​ជម្រាប​សម្ដេច​ តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា​ នេះ​ជា​ទស្សន​ កិច្ច​លើក​ទី​១​ហើយ​របស់​លោក​មក​កាន់​ ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​អនុ​ប្រធានាធិបតី​បាន​មាន​ ប្រសាសន៍​ថា​ ទំនាក់ទំនង​រវាង​កម្ពុជា​នឹង​ ឥណ្ឌា​គឺ​មាន​ជា​យូរលង់​ណាស់​មក​ហើយ​ ហើយ​ក៏​បាន​ឆ្លងកាត់​នូវ​ការ​សាកល្បង​ ជា​ច្រើន​មក​ដែរ​ ហើយ​ទំនាក់ទំនង​នៅ​ ពេល​នេះ​គឺជា​ការ​ល្អ​ឥត​ខ្ចោះ​ជាទី​បំផុត​ ។​ ក្នុង​ន័យ​នេះ​លោក​ មហាម៉ាត់​ ហា​មី​ឌ​ អាន់​សានី​ បាន​ថ្លែងអំណរគុណ​ចំពោះ​ កម្ពុជា​ដែល​កន្លង​មក​បាន​ជួយ​គាំទ្រ​សហ​ ការ​យ៉ាង​ល្អ​ជាមួយនឹង​ឥណ្ឌា​ទាំង​លើ​ឆាក​ អន្ដរជាតិ​ ទាំង​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​ទាំង​ ទ្វេភាគី​ផង​ដែរ​ ។​

​លើស​ពី​នេះ​ទៅ​ទៀត​លោក​អនុ​ប្រ​ធានា​ ធិ​បតី​សាធារណរដ្ឋ​ឥណ្ឌា​បាន​ជម្រាប​ជូន​ សម្ដេច​តេ​ជោ​នូវ​បំណង​ចង់​ជំរុញ​បន្ថែម​ ទៀត​ផ្នែក​ពាណិជ្ជកម្ម​,​ វិនិយោគ​ និង​ វិស័យ​ទេសចរណ៍​ជាមួយនឹង​កម្ពុជា​ ហើយនឹង​ជំរុញ​បន្ថែម​ទៀត​កិច្ច​សហ​ ប្រតិបត្ដិការ​ជាមួយនឹង​កម្ពុជា​ ពិសេស​ ឥណ្ឌា​នៅ​ពេល​នេះ​គឺជា​យន្ដការ​មួយ​ ហើយ​ដើម្បី​សហការ​ជាមួយ​កម្ពុជា​ធ្វើ​ឱ្យ​មាន​ចលនា​សកម្មភាព​កាន់តែ​ខ្លាំង​ ថែម​ទៀត​លើ​ការ​វិនិយោគ​ឆ្ពោះ​មក​ទិស​ ខាងកើត​នោះ​គឺ​ មក​កម្ពុជា​,​ វៀតណាម​,​ ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ ។​

​ដោយឡែក​ជាមួយ​កម្ពុជា​លោក​ មហាម៉ាត់​ ហា​មី​ឌ​ អាន់​សានី​ នឹង​ជំរុញ​ ការ​វិនិយោគ​លើ​បញ្ហា​ធនធាន​រ៉ែ​,​ ក​សិ​ ឧស្សាហកម្ម​ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជា​ ដើម​ ។​

​លោក​អនុ​ប្រធានាធិបតី​បាន​ប្រកាស​ ជម្រាប​ជូន​សម្ដេច​តេ​ជោ​ឱ្យ​ដឹង​ដែរ​ថា​ ឥណ្ឌា​បាន​រៀបចំ​គម្រោង​មួយ​គឺ​គម្រោង​ ទទួល​បាន​លទ្ធផល​រហ័ស​នេះ​ជួយ​ដល់​ កម្ពុជា​ដែល​ទើបនឹង​បាន​ចុះហត្ថលេខា​ ជាមួយ​លោក​ ឡុ​ង​ វិ​សា​លោ​ រួច​មក​ ហើយ​នោះ​ ដែល​គម្រោង​នេះ​មាន​ទិស​ ដៅ​ជួយ​ដល់​សហគមន៍​ដើម្បី​ទប់ស្កាត់​ ជំងឺគ្រុនចាញ់​ និង​យន្ដការ​ដើម្បី​ព្យាបាល​ ជំងឺគ្រុនចាញ់​ផង​ និង​ពង្រឹងសមត្ថភាព​ របស់​ស្ដ្រី​ ពិសេស​លើ​បញ្ហា​បច្ចេកវិទ្យា​ ហើយនឹង​លើក​ស្ទួយ​សង្វា​ក់​ផលិតកម្ម​ កសិកម្ម​កម្ពុជា​ផង​ ។​ លោក​អនុ​ប្រ​ធានា​ ធិ​បតី​ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ ទៀត​ដែរ​នូវ​ការ​ជួយ​របស់​ឥណ្ឌា​ទៅ​លើ​ មជ្ឈមណ្ឌល​សហគ្រិន​ ដោយ​ក្នុង​នោះ​ ឥណ្ឌា​នឹង​ផ្ដល់​ជំនួយ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​មជ្ឈមណ្ឌល​សហគ្រិន​នេះ​ និង​ ប្រគល់​ជូន​នូវ​សាលា​មិត្ដភាព​កម្ពុជា​-​ ឥណ្ឌា​ ដែល​ត្រូវ​បាន​ជួសជុល​និង​បំពាក់​ គ្រឿង​បរិក្ខារ​រួច​ចប់​សព្វគ្រប់​ហើយ​ ។​ ជាមួយ​គ្នា​នោះ​លោក​អនុ​ប្រធានាធិបតី​ ក៏​បាន​គោរព​អញ្ជើញសម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ ឥណ្ឌា​ជា​ផ្លូវការ​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​ នាយក​រដ្ឋមន្ដ្រី​បាន​ទទួលយក​នូវ​ការ​ គោរព​អញ្ជើញ​ ហើយនឹង​ធ្វើការ​សម្រប​ សម្រួល​គ្នា​ចំពោះ​ពេលវេលា​សម​ស្រប​ ដើម្បី​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ឥណ្ឌា​ ហើយ​បាន​មាន​ប្រសាសន៍​ ថា​ កម្ពុជា​មិន​អាច​បំភ្លេច​បាន​ទេ​នូវ​ សកម្មភាព​ដែល​ឥណ្ឌា​បាន​ជួយ​កម្ពុជា​ នៅ​ពេល​ដែល​កម្ពុជា​ទើបបាន​រំដោះ​ ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ ពត​។​ ឥណ្ឌា​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​ជាង​ គេ​ទី​១​ដែល​ទទួលស្គាល់​កម្ពុជា​នៅ​ពេល​ នោះ​ នៅ​ក្នុង​ទស​វត្ស​៨០​នេះ​ដែរ​គឺ​មាន​ តែ​ឥណ្ឌា​ទេ​ ដែល​មក​ជួយ​កម្ពុជា​នៅ​ក្នុង​ ការ​ស្ដារ​,​ ការពារ​ប្រាសាទអង្គរវត្ដ​ ។​

​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ឥណ្ឌា​ដែល​បាន​ផ្ដល់​ជំនួយ​ដល់​ កម្ពុជា​ ជា​ពិសេស​ដែល​បាន​ប្រកាស​ ផ្ដល់​ជំនួយ​សម្រាប់​គម្រោង​ទទួល​បាន​ ផល​ឆាប់រហ័ស​ដែល​មាន​ទិស​ដៅ​ជួយ​ ដល់​សហគមន៍​ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុន​ ចាញ់​ និង​យន្ដការ​ដើម្បី​ព្យាបាល​ជំងឺ​ គ្រុនចាញ់​ផង​ និង​ពង្រឹងសមត្ថភាព​របស់​ ស្ដ្រី​លើ​បញ្ហា​បច្ចេកវិទ្យា​ និង​លើក​ស្ទួយ​ សង្វា​ក់​ផលិតកម្ម​កសិកម្ម​កម្ពុជា​ ។​

​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ ចំពោះ​ឥណ្ឌា​ដែល​បាន​ជួយ​ដល់​ម​ជ្ឈ​ មណ្ឌល​សហគ្រិន​ សាលា​បណ្ដុះបណ្ដាល​ មិត្ដភាព​កម្ពុជា​-​ឥណ្ឌា​ និង​ការ​ចូលរួម​ ធ្វើ​ជា​សហ​ប្រធាន​ ICC​ ព្រះ​វិហារ​,​ ការ​ ជួយ​ទឹក​ថ្នាំ​សម្រាប់​ការ​បោះ​ឆ្នោត​កន្លង​ មក​ ហើយ​ក៏​បាន​យល់ព្រម​ជាមួយនឹង​ លោក​អនុ​ប្រធានាធិបតី​ឥណ្ឌា​លើក​ ស្ទួយ​ជំរុញ​ទំនាក់ទំនង​ ពិសេស​លើ​វិស័យ​ ពាណិជ្ជកម្ម​,​ វិនិយោគ​រវាង​ប្រទេស​ទាំង​ ២​ឱ្យ​បាន​កាន់តែ​ធំ​ថែម​ទៀត​ ។​

​សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ ថា​ គប្បី​ជំរុញ​ទំនាក់ទំនង​នេះ​ឱ្យ​ស្រប​ទៅ​ តាម​សក្ដានុពល​ដែល​យើង​មាន​ទំហំ​ ពាណិជ្ជកម្ម​ចាំបាច់​ណាស់​ត្រូវការ​ត្រួត​ ពិនិត្យ​,​ ការ​ផ្លាស់​ប្ដូរ​ និង​ពង្រីក​ទំហំ​ ពាណិជ្ជកម្ម​នេះ​ស្វែងរក​ចំណុច​ស្ថានភាព​ ឈ្នះ​=​ឈ្នះ​ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ របស់​យើង​ ។​ សម្ដេច​ក៏​បាន​សម្ដែង​ការ​ អបអរសាទរ​ និង​សេចក្ដី​រីករាយ​ចំពោះ​ ការ​ប្រកាស​របស់​ឥណ្ឌា​ក្នុង​នយោបាយ​ ឆ្ពោះទៅ​ទិស​ខាងកើត​ គឺ​ឆ្ពោះ​មក​កាន់​ កម្ពុជា​,​ វៀតណាម​,​ ឡាវ​ និង​មី​យ៉ា​ន់​ម៉ា​ ដែល​នេះ​ជា​ការ​ជួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ មេគង្គ​-​គង្គា​ ហើយ​ជួយ​កាត់​បន្ថយ​គម្លាត​ រវាង​អាស៊ាន​ចាស់​និង​អាស៊ាន​ថ្មី​ផង​ដែរ​។​ លើស​ពី​នេះ​ទៅ​ទៀត​ការ​ជំរុញ​វិនិយោគ​ ឆ្ពោះ​មក​ទិស​ខាងកើត​នេះ​គឺជា​អាច​ជួយ​ លើក​ស្ទួយ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​ ។​

​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ​សុំ​ឱ្យ​ ឥណ្ឌា​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ហោះហើរ​ ផ្ទាល់​ត្រង់​មក​កាន់​កម្ពុជា​ និង​ស្នើ​សុំ​ឱ្យ​ មាន​ក្រុមហ៊ុន​ដែល​មាន​បំណង​សាង​ សង់​អង្គរវត្ដ​នៅ​ឥណ្ឌា​នោះ​ កុំឱ្យ​យក​ប្លង់​ ស្ថាបត្យកម្ម​កម្ពុជា​ទៅ​សាងសង់​នៅ​ ទីនោះ​ ។​

​ជា​ការ​ឆ្លើយ​តប​លោក​ មហាម៉ាត់​ ហា​មី​ឌ​ អាន់​សានី​ បាន​មាន​ប្រសាសន៍​ ថា​ គឺ​មិន​មានការ​យក​ប្លង់​ស្ថាបត្យកម្ម​ កម្ពុជា​ទៅ​សាងសង់​អង្គរវត្ដ​នៅ​ប្រទេស​ ឥណ្ឌា​នោះ​ទេ​ ។​ លោក​មាន​ប្រសាសន៍​ ថា​ អង្គរ​វត្ដមាន​តែ​មួយ​ទេ​ មិន​អាច​មាន​ អង្គរវត្ដ​ដទៃ​ទៀត​ទេ​ ។​

​បន្ទាប់​ពី​កិច្ច​ពិភាក្សា​រួច​មក​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ និង​លោក​អនុ​ប្រ​ធានា​ ធិ​បតី​ឥណ្ឌា​បាន​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ ហត្ថលេខា​លើ​ឯកសារ​ចំនួន​២​ ទី​១-​ អនុស្សរណៈ​យោគយល់​គ្នា​(MOU)​ស្ដី​ពី​ កិច្ច​សហប្រតិបត្ដិកា​រលើ​វិស័យ​ទេស​ ចរណ៍​លោក​ថោ​ង​ ខុន​ និង​លោក​ អា​នី​ល​ វ​ឌ្ឍ​នា​ និង​ទី​២-​កិច្ចព្រមព្រៀង​ស្ដី​ពី​ជំនួយ​ ឥត​សំណង​សម្រាប់​ការ​អភិវឌ្ឍ​ស្ដី​ពី​ គម្រោង​ទទួល​បាន​ផល​ឆាប់រហ័ស​ក្នុង​ ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្ដិការ​មេគង្គ​-​ គង្គា​ ដែល​ចុះហត្ថលេខា​ដោយ​លោក​ ឡុ​ង​ វិ​សា​លោ​ និង​លោក​អា​នី​ល​ វ​ឌ្ឍ​នា​ ៕​ ហេង​ សូ​រិ​យា​

IMG_0270

IMG_0269

IMG_0268

IMG_0267

IMG_8416

IMG_8374

IMG_8378

IMG_8387

IMG_8402


ចែករំលែក៖