ព័ត៌មានទាន់ហេតុការណ៍៖

តាជីល្មោភកាមចាប់រំលោភចៅស្រីអាយុ៨ឆ្នាំជាច្រើនលើក ត្រូវឪពុកម្តាយក្មេងស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ តាចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ឃាត់ខ្លួន បន្ទាប់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានប្តឹងចោទប្រកាន់ពីបទរំលោភសេពសន្ទវៈទៅលើចៅស្រីជីដូនរហូតបានសម្រេច ។ ការចាប់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុត ភឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយឡែកក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ ។

ស្រ្តីឈ្មោះ ឡាច វុត្ថា ត្រូវជាម្តាយក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា គាត់ននិងប្តីរបស់គាត់ មិននៅផ្ទះនោះទេ គឺទៅធ្វើជាកម្មករដាំដំឡូងមីអោយចិន នៅខេត្តស្ទឹងត្រែង ដោយបានផ្ញើរកូនស្រីជាមួយ ជនសង្ស័យឈ្មោះអ៊ុត ភឿន ដែលត្រូវជាពូជីដូនមួយជាយូខែមកហើយ ។ កាលពីថ្ងៃទី១៤ ខែកញ្ញា បានមកលេងផ្ទះ ជួបជុំកូនៗ នៅពេលមកដល់កូនគាត់បានប្រាប់ម្តាយថា រមាស់ប្រដាប់ភេទ ពេលនោះម្តាយខ្លាចមានជំងឺរោគស្រី្ត និង បានដេញដោលសួរ កូនស្រីបានប្រាប់ថា តាអ៊ុត ភឿន បានចាប់រំលោភ នៅពេលដែលគាត់ជាម្តាយ និង ឪពុកមិននៅ ហើយបានធ្វើសកម្មភាពចាប់រំលោភបានចំនួន៥ដងនៅលើគ្រែក្នុងផ្ទះ ។

ក្រោយពីបានដឹងព័ត៌មាននេះ ស្រ្តីជាម្តាយបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច និង បានអោយក្មេងស្រីបង្ហាញពីទីតាំងដែលតារបស់ខ្លួនចាប់រំលោភ ហើយនៅថ្ងៃទី១៥ ខែកញ្ញា សមត្ថកិច្ចនគរបាលស្រុក បរិបូរណ៍ បានចាប់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភពិតប្រាកដមែន ប៉ុន្តែចាប់បានតែមួយលើកទេ ។

នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីផងដែរ ៕ ចន្ថា

skdkchan

skdkchan (1)


ចែករំលែក៖